វាំងននត្រូវបានបើកក្រោយផ្ទុះរឿងព្រះសង្ឃ ៩ អង្គ ដែលពុល AD នៅស្រុក​អង្គស្នួល

0

ក្រោយ​ធ្លាយ​ដំណឹង​ព្រះសង្ឃ៩អង្គ ពុល​ផលិតផល AD មានការ​បង្ហោះ និង​ចុះផ្សាយ​ព្រោងព្រាត​នោះ បានធ្វើអោយ​ព័ត៌មាន​មួយ​នេះ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាពិសេស​ក្នុងពេលដែល​ផលិតផល​AD ត្រូវបាន​គេ​ដឹងថា​មានការ​ចរាចរណ៍​ខ្លាំង​នៅ​ទីផ្សារ​កម្ពុជា​ស្រាប់​តែមាន​ដំណឹង​បែបនេះ។

យ៉ាងណាមិញ ម្នាក់ៗមាន​ភ្ញាក់ផ្អើល​ទៅវិញ បន្ទាប់ពី​ព្រះចៅអធិការ​វត្ត​ព្រះ​នាគ ទីកន្លែង​ដែល​ផ្ទុះ​បញ្ហា​ប​បាន​អះអាង​នៅ​ថ្ងៃទី១១ ឧសភា នេះ​ថា កូន​នេន និង​ក្មេង២នាក់ ដែល​ពុល​ក្អួត​ច​ង្អុ​រ ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មួយ​ប្រាវ​នោះ ការពិត​ពុល​ចំណីអាហារ​ផ្សេង​ទេ ដោយសារតែ​ក្នុងចំណោម​អ្នកពុល ត្រូវបាន​គេ​រកឃើញថា មិនបាន​ឆាន់ និង​ហូប AD មុន​កើតហេតុ។

រំលឹក​ដល់​ហេតុការណ៍​នោះ គ្មាន​អ្នកណា​មិន​ភ្ញាក់ផ្អើល​នោះទេ ដោយសារតែ​ព្រះសង្ឃ​ចំនួន៩អង្គ គង់នៅ​វត្ត​ព្រះ​នាគ ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដោយ​ក្នុងនោះ​មាន​ក្មេង២នាក់​ផង ត្រូវបាន​គេ​ផុស​ថា​ពុល​ភេសជ្ជៈ «AD» ក្រោយ​ឆាន់ និង​ហូប ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់។ ក្រោយ​ការ​សុះសាយ មានការ​អះអាងថា​ក្រុមការងារ​របស់​ក្រុមហ៊ុន AD និង​ក្រុម​អ្នកជំនាញ​បាន​ចុះសាកសួរ​ព័ត៌មាន​ពី​ការពុល​នោះ ហើយ​លទ្ធផល​ដែល​ទទួលបាន​គឺ​ក្នុងចំណោម​អ្នកពុល មិនបាន​ឆាន់ ឬ​ហូប ភេសជ្ជៈ​AD នោះទេ ទើប​នាំអោយមាន​ការសន្និដ្ឋាន​ថា ហេតុផល​នៃ​ការ​អាកា​រៈ​របស់​សង្ឃ និងក្មេងៗដែល​បាន​ពុល​នោះ គឺ​មិនមែន​ដោយសារតែ​ភេសជ្ជៈ​AD ដូច​បាន​ចុះផ្សាយ។ ជាមួយនឹង​ការប្រកាស​នោះ​ហើយ ទើប​គេ​ឃើញ ព្រះចៅអធិការ​វត្ត ព្រះ​នាគ ព្រះនាម ឡុ​ច យ៉ាន គង់នៅ​ទី​អា​រ៉ា​ម​កើតហេតុ បាន​Live វីដេអូ​បកស្រាយ ដោយ​ព្រះអង្គ​បាន​មាន​សង្ឃដីកា​រថា ការប្រកាស​ថា​កូន​នេន​របស់​ព្រះអង្គ ពុល​ផលិតផល AD គឺជា​រឿង​ភាន់​ច្រ​លំ។

ព្រះ​តេជគុណ បញ្ជាក់ថា ក្រោយពី​មាន​ព័ត៌មាន​យល់​ច្រ​លំ​នោះ មាន​អ្នក​ចេញមុខ​អះអាង​ច្រើនឡើង​ថា ក្រោយ​ការទទួល​ទាន​ភេសជ្ជៈ​ប្រភេទ​ដូចដែល​នេន​បាន​ឆាន់ មិនមាន​បញ្ហា​គួរអោយកត់សម្គាល់​បែប​នោះ និង​ថា​អាចជា​ការពុល​ចំណី​ផ្សេង។ ជា​លទ្ធផល​ក្រោយ​ការសាកសួរ គឺ​ក្នុងចំណោម​អ្នកពុល​មាន​អ្នក​មិនបាន​ឆាន់ និង​ហូប AD នោះទេ ទើប​ព្រះ​តេជគុណ​សម្រេចចិត្ត​ចេញមុខ​បកស្រាយ ដើម្បី​កុំអោយ​មានរឿង​បាប​បុណ្យ ព្រោះតែ​ការបញ្ជាក់​ខុស។ ព្រះអង្គ​ក៏បាន​ផុស​ជា​សាធារណៈ​ជាថ្មី​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គ​ថា នេនតូចៗ និង​ក្មេង២នាក់​ដែល​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ព្រោះ​តែមាន​អាកា​រៈ​ក្អួត​ច​ង្អុ​រ​នោះ ការពិត​គឺ​ពុល​ចំណីអាហារ​ផ្សេង​ទេ បន្ទាប់ពី​លោក​សាកសួរ​លម្អិត ហើយ​រកឃើញថា​ក្នុងចំណោម​អ្នកពុល មិនបាន​ឆាន់​AD ។

ក្នុងនោះ​ព្រះ​តេជគុណ ក៏បាន​ថ្លែងអំណរគុណ​ដល់​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​អង្គស្នួល​ផងដែរ ដែល​បានទទួល​ព្យាបាលនេនៗ និង​ក្មេង​ទាំង២ ដោយ​មិន​គិត​កម្រៃ។ ព្រះអង្គ​បានចាត់ទុក​ថា នេនៗទាំងនោះ មាន​អា​ការៈពុល​ដោយ​មិនដឹង​ពី​មូលហេតុ ក្នុងពេលដែល​ក្នុងចំណោម​អ្នកពុល ក៏​មានការ​អះអាងថា មិនទាន់បាន​ឆាន់​AD នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here