លោកហង្ស ព្រីន្យា ចេញមុខធានា បើអតិថិជនណាម្នាក់រងគ្រោះ ក្នុងគម្រោងហង្សម្ចាស់ដី

0

ភ្នំពេញ ៖ ខណៈដែលមានព័ត៍មានបំផ្លើសថា ក្រុមហ៑ុនងហង្សម្ចាស់ដីបានលក់ដីខ្យល់ និងបានបំផ្លើសថាម្ចាស់គម្រោងមួយនេះ បានគេចពីការចោទប្រកាន់របស់ព្រះរាជអាជ្ញាខេត្តបាត់ដំបងនោះ លោក ហង្ស ព្រីន្សយ៉ា ដែលជាអ្នកសេដ្ឋកិច្ចវិទូ និងជាម្ចាស់ក្រុមហ៑ុនបានអះអាង ក្រោយមានការចោទប្រកាន់ពីព្រះរាជអាជ្ញានៅខេត្តបាត់ដំបង លោកបានយកឯកសារទិញដីក្នុងគម្រោងឋានព្រះឥន្ទអោយមើលដោយមិនបានគេច និងហ៑ានយកកក្បាលមកធានា ប្រសិនបើមានអតិថិជនណាម្នាក់ទិញដីក្នុងគម្រោងឋានព្រះឥន្ទ របស់លោក ហើយមិនបានចម្ការ។

លោកថា ក្រោយពេលអាជ្ញាធរបានចាប់តំណាងរបស់ក្រុមហ៑ុនលោកទៅសួរចម្លើយ លោកបានចូលខ្លួនទៅបកស្រាយភ្លាមៗ ដោយបានទាំងប្រមូលឯកសារយកទៅបញ្ជាក់ ដើម្បីអោយដឹងថា គម្រោងលក់ដីចម្ការពុះឡូតិ៍របស់លោកទាំងអស់ មិនថានៅខេត្តបាត់ដំបង ពោធិសាត់ ឬ សៀមរាប ដែលបានប្រកាសឡើង គឺសុទ្ធតែមានដីសម្រាប់ប្រគល់ជូនអតិថិជនទាំងអស់។ លោកថានៅពេលលោកទៅជួបមន្ត្រីអាជ្ញាធម៍ប្រចាំខេត្តបាត់ដំបង ហើយបានអោយកូនចៅប្រមូលយកឯកសារទិញដីពីពលរដ្ឋ ដើម្បីបញ្ជាក់ថា ក្រុមហ៑ុនរបស់លោកពិតជាមានដីតាមចំនួនហិកតារ ដែលបានប្រកាសលក់ ។

លោកសារភាពថា មុនពេលកូនចៅរបស់លោកប្រមូលប្លង់ និងឯកសារដីទៅបំភ្លឺនៅខេត្តបាត់ដំបង មន្ត្រីអាជ្ញាធរពិតជាឃាត់ខ្លួនលោកមែន ប៉ុន្តែក្រោយការបកស្រាយ ការដោះលែងត្រូវបានធ្វើឡើង។ លោកថាខ្លួនមានឯកសារបញ្ជាក់ច្បាស់លាស់ពីគម្រោងឋានព្រះឥន្ទ និងថាខ្លួនមានដីសម្រាប់ប្រគល់អោយអតិថិជនយ៉ាងប្រាកដ។

លោក ហង្ស ព្រីន្សយ៉ា បានអះអាងថា ខ្លួនហ៑ានយកក្បាលមកធានា ប្រសិនបើប្រជាពលរដ្ឋណាម្នាក់ទិញចម្ការនៅកន្លែងណាមួយ ពីក្រុមហ៑ុនហង្សម្ចាស់ដី ហើយមិនទទួលបានដី។ លោកថាខ្លួនកំពុងឈូសឆាយដីដែលប្រមូលទិញពីពលរដ្ឋ ដើម្បីដាំជាចម្ការផ្សេងៗ ហើយពុះជាឡូតិ៍ប្រគល់អោយអតិថិជនតាមដំណាក់កាល ដែលបានសន្យា ដោយមិនមែនប្រកាសលក់ដីខ្យល់ដូចការចោទប្រកាន់នោះទេ។ លោកថាមិនអាចទទួលយកបាននោះទេ ចំពោះបណ្ដាញផ្សព្វផ្សាយមួយចំនួន ដែលផ្សាយបំផ្លើសថាក្រុមហ៑ុនលោកលក់ដីខ្យល់ និងគេចពីការចង់សាកសួរ ទើបមានការចាប់ឃាត់ខ្លួនជាដើម។ លោកថាមន្ត្រីអាជ្ញាធរចាប់ឃាត់ខ្លួនតែក្រុមភ្នាក់ងារ ដែលជាអ្នកផ្សព្វផ្សាយលក់របស់លោកប៉ុណ្ណោះ បន្ទាប់ពីមានការចោទប្រកាន់ពីព្រះរាជ្ញាខេត្តបាត់ដំបងដែលលោកយល់ថាកើតពីបណ្ដឹងរបស់បុគ្គលណាមួយដែលចង់បង្ខូចឈ្មោះលោក ឬ អាចជាការយកចិត្តទុកដាក់របស់អាជ្ញាធរ ដែលព្រួយបារម្ភខ្លាចពលរដ្ឋទិញដីខ្យល់។ លោកថាខ្លួនលក់ដីមានដី ហើយបើអ្នកទិញមិនបានដីលោកសុខចិត្តយកក្បាលមកធានា ដោយមិនមែនរកសុីយកដីខ្យល់មកលក់នោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here