Inthanin កាហ្វេបង្ហាញត្រៀមខ្លួនពង្រីកទីផ្សារទូទាំងប្រទេស

0

បន្ទាប់ពីដំណើរការហាងកាហ្វេInthanin យីហោដ៏ល្បីរបស់ថៃនៅខេត្ដសៀមរាប អ្នកគ្រប់គ្រងក្រុមហ៊ុនRCG Retail Group  បានបញ្ជាក់ថា នាពេលខាងមុខឆាប់ៗកាហ្វេម៉ាកល្បីមួយនេះនឹងមានវត្ដមានទូទាំងប្រទេសកម្ពុជា។

លោកស្រីជីរ៉ាណាន់ វង្សមង្គលអគ្គនាយក្រុមហ៊ុនRCG Retail Group ជាក្រុមហ៊ុនទទួលបានសិទ្ធ ចែក ចាយFranchise Inthaninកាហ្វេបន្ដក្នុងប្រទេសកម្ពុជាបានលើកឡើងថា ដោយសម្លឹងឃើញវិស័យធុរកិច្ចកាហ្វេនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នកាន់តែមានការរីកចម្រើនខ្លាំងជាឱកាសសម្រាប់ការវិនិយោគទើបលោកស្រីសម្រេចចិត្ដនាំម៉ាកកាហ្វេដ៏ល្បីលំដាប់ប្រទេសមកពីថៃមកកាន់ទីផ្សារកម្ពុជា។

លោកស្រីបន្ដថាបច្ចុប្បន្នមានកាហ្វេជាច្រើនបាននាំមកពីប្រទេសថៃប៉ុន្ដែត្រូវបាននាំមកដោយក្រុមហ៊ុនឯកជនផ្សេងៗគ្នាដែលលោកស្រីពុំអាចដឹងថា​ម៉ាកកាហ្វេទាំងនោះមានសក្ដានុពលកម្រិតណាឡើយប៉ុន្ដែ Inthaninកាហ្វេដែលបានបង្កើតដោយក្រុមហ៊ុនល្បីឈ្មោះថា បាងចាក ដែលមានអាយុកាល៣០មកហើយនោះពិតជាមិនធ្វើឱ្យអតិថិជនដែលមានបំណងចង់បានFranchise មួយនេះខកបំណងឡើយ។

អគ្គនាយក្រុមហ៊ុនRCG បញ្ជាក់ថា៖«ខ្ញុំជឿជាក់ថា (Inthanin) ជាម៉ាកធំលំដាប់ថា្នក់ជាតិប្រចាំនៅប្រទេសថៃ ព្រមទាំងមានការមើលថាយ៉ាងត្រឹមត្រូវពីក្រុមហ៊ុនប្រេងឥន្ទៈ(បាងចាក)លំដាប់លេខពីរនៅប្រទេសថៃនោះនឹងទទួលបានជោគជ័យក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់តាមរយៈគុណភាពកាហ្វេល្អនិងតម្លៃសមរម្យ។ មានម្ចាស់Franchiseជាច្រើនតែងគិតថា គេជាឱពុកម្ដាយដែលចាត់ទុកអ្នកទិញជាកូនជាដូច្នេះកូនរបស់ពួកគាត់ត្រូវរៀនរស់ និងរឹងប៉ឹងដោយខ្លួនឯងប៉ុន្ដែសម្រាប់ខ្ញុំចាត់ទុកថាយើងជាម៉ែដោះដែលត្រូវបីបាច់ចឹញ្ចឹម និងត្រូវមើលថែកូនឱ្យបានធំធាត់ ដូច្នេះមិនមែនយើងលក់Franchise ឱ្យទៅអតិថិជនហើយយើងលែងមានទំនួលខុសត្រូវនោះទេគឺយើងត្រូវមើលថែនិងបំប៉នកូនឱ្យបានធំធាត់»។

ដើម្បីបង្កើនជួយជ្រោមជ្រែងក្នុងធុរកិច្ចកាហ្វេដល់អ្នកទិញFranchise បន្ដនៅកម្ពុជា Inthanin នឹងបើកទីតាំងធំចំនួន១០ដើម្បីជួយគាំទ្រ និងធ្វើការផ្សព្វផ្សាយយីហោកាហ្វេដ៏ល្បីមួយនេះឱ្យកាន់តែខ្លាំងដែលក្រៅពីទីតាំងនៅខេត្ដសៀមរាប ក្រុមហ៊ុនគ្រោងនឹងបង្កើតទីតាំងធំនៅក្នុងទីក្រុងភ្នំពេញ នឹងមានទិសដៅ ពង្រីកនៅតាមបណ្ដាខណ្ឌក្នុងភ្នំពេញមួយមានចំនួនពីរទីតាំង និងក្នុងខេត្ដមួយមានចំនួនពីរទីតាំងលោកលែងក្រុងព្រះសីហនុ និងសៀមរាប។

លោកស្រីជីរ៉ាណាន់ វង្សមង្គល ក៏បានបន្ថែមថាប្រសិនបើអ្នកទិញFranchise បន្ដចង់ជោគជ័យខ្លាំងគួរតែទិញពីរទីតាំងក្នុងមួយខណ្ឌតែម្ដង ដើម្បីយើងអាចធ្វើធុរកិច្ចនេះបានងាយស្រួលនិងជោគជ័យ។ជាមួយគ្នានេះលោកស្រីបានបង្ហាញពីជំនឿចិត្ដថា៖«ខ្ញុំជឿថា កាហ្វេInthanin នឹងល្បីសោះសាយពិសេសនឹងចូលដក់ជាប់ក្នុងអារម្មណ៍របស់អ្នកនិយមទទួលទានកាហ្វេនៅកម្ពុជាជាមិនខាន»៕

LEAVE A REPLY

Please enter your comment!
Please enter your name here