ក្រុមហ៊ុន ENARITA លេចមុខនៅខេត្តប៉ៃលិន

0

ភ្នំពេញ  ៖  ក្រោយពីទទួលជោគជ័យក្នុងការពុះលក់ដីកម្សាន្តនៅខេត្តសៀមរាប នៅក្នុងពេលនេះក្រុមអចលនទ្រព្យ ENARITA បានបោះជំហានចូលក្នុងទឹកដីនៃខេត្តប៉ៃលិនហើយ ដោយលោកអគ្គនាយករបស់ក្រុមហ៊ុន ក៍បានប្រកាសថា នឹងបើកសាខារហូតគ្រប់២៥ខេត្តក្រុង ដើម្បីវាយលុកនៅក្នុងវិស័យមួយនេះ។ ក្នុងវេទិកាធ្វើបទឧទ្ទេសនាម និងអាហារសាមគ្គី គេកត់សម្គាល់ថាកម្មវិធីទាំងមូលទទួលបានការចូលរួមយ៉ាងច្រើនកុះករ ពីអតិថិជន ទាំងចាស់ទាំងថ្មីរបស់ក្រុមហ៊ុន។

វេទិកាដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ឧសភា នេះ ត្រូវគេឃើញមានការចូលរួមពីបុត្រសម្ព័ន្ធទាំង៧របស់ក្រុមហ៊ុនENARITA តែម្ដង ដែលក្នុងរួមមាន Rita កាហ្វេ, Rita Investment, Rita ទឹកបរិសុទ្ធ, Rita Education, Rita Spot, Rita Real Estate និង Rita Products។ លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន ENARITA បានថ្លែងបញ្ជាក់ថា ដើម្បីបំពេញតម្រូវផ្នែកវិស័យអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Enarita ដែលមានបទពិសោធន៍លើវិស័យដីធ្លី នឹងបើកដំណើរការលក់ដីប្រភេទលម្ហែកាយអោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដោយប្រភេទដីដែលក្រុមហ៊ុនដាក់លក់ គឺប្រភេទដីសម្រាប់សង់ផ្ទះលម្ហែកាយ និងមានទីតាំងជាប់តំបន់រមណីយដ្ឋាន។ ក្រុមហ៊ុនក៏ប្រកាសពីការបោះទុនធ្វើរមណីយដ្ឋាននៅក្នុងតំបន់របស់ខ្លួន ដោយមានគម្រោងសាងសង់ជាផ្សារ សាលារៀន និង ស្ថាបនាជាហេដ្ឋារចនាសម្ព័ន្ធដោយមានប្រព័ន្ធលូ ចរន្តអគ្គីសនី និងទឹកស្អាតផងដែរ ដើម្បីអោយអតិថិជន មានចំណាប់អារម្មណ៍សង់ផ្ទះលម្ហែកាយ ក្រោយក្រុមហ៊ុនប្រគល់ដីអោយ។

លោកអគ្គនាយកបន្តថា ដំណើរមកដល់ខេត្តប៉ៃលិននៅក្នុងពេលនេះ លោកថាបន្ទាប់ពីមើលឃើញពីសក្កនុពលរបស់អ្នកខេត្តប៉ៃលិន និងដោយសារតែមើលឃើញថាតម្រូវការដីធ្លីសម្រាប់សង់ផ្ទះលម្ហែកាយរបស់អ្នកខេត្តប៉ៃលិន ក៏មានកំណើនកើនឡើង។ ជាក់ស្ដែងក្រោយការធ្វើបទបង្ហាញពីគម្រោងរបស់ក្រុមហ៊ុន លោកកាន់តែសប្បាយចិត្តនៅពេលដែលមានអតិថិជនថ្មីៗបន្ថែមពីលើអតិថិជនចាស់ៗជាច្រើននៅខេត្តប៉ៃលិន បានទិញគម្រោងរបស់ក្រុមហ៊ុន ដោយក្នុងនោះអ្នកខេត្តប៉ៃលិន មិនត្រឹមតែទិញគម្រោងដីលម្ហែកាយក្នុងខេត្តប៉ៃលិន ដែលបានបើកលក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទិញក្នុងខេត្តសៀមរាប និងកំពង់ស្ពឺ គួរអោយកត់សម្គាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងវេទិកាធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Enarita និងអាហារសាមគ្គីនោះ ក៍មានការច្រៀងរាំដល់ពាក់កណ្ដាលអាធ្រាតុពីសំណាក់តារាល្បីៗ ដូចជា លោក គូម៉ា លោក សៅ ឧត្តម លោក BIG កញ្ញា សុវត្តិឌី ធារិកា លោក ឃុន វុត្ថា និងតារាជាច្រើនរូបផងដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here