តារាល្បីៗជាច្រើនសរសើរមិនដាច់ពីមាត់ពីសមត្ថភាពកាមេរ៉ា ទូរស័ព្ទ Huawei P20 & P20 Pro ក្រោយបានសាកប្រើ

0

ភ្នំពេញ៖ ទីបំផុត កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 និង P20 Pro បង្ហាញ​វត្តមាន​លើកដំបូង​ក្នុងចំណោម​តារាល្បីៗ ជាង​ថតរូប និង​អ្នកសារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី ០៤ ឩ​សភា ឆ្នាំ ២០១៨ នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌​អន្តរជាតិ CSIC នៃ​ក្រុមហ៊ុន​Huawei អគារ Exchange Square។

ថ្លែង​ក្នុង​កម្មវិធី “សាកល្បង​ប្រើប្រាស់​ដំបូងបង្អស់ Huawei P20 Series” លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ ប្រចាំ Huawei នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការសាកល្បង​ប្រើប្រាស់​ដំបូងបង្អស់ Huawei P20 & Huawei P20 Pro សម្រាប់​ភ្ញៀវកិត្តិយស​ដែលជា​តារាល្បីៗ ចំនួន២០រូប ជាង​ថតរូប និង​មិត្ត​អ្នកសារព័ត៌មាន​តែប៉ុណ្ណោះ ដើម្បី​បង្ហាញ​នូវ​បទពិសោធន៍​ថ្មី នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​របស់​ក្រុមហ៊ុន Huawei ក្រុម​បច្ចេកវិទ្យា​ទំនើប AI និង​សមត្ថភាព​ថតរូប​ដល់​កំរិត​កំពូល នៃ​កាមេរ៉ា Leica ដែល​បំពាក់​លើ​ស្មា​ត​ហ្វូ​ន Huawei P20 & P20 Pro។

“អតិថិជន​ដែល កក់​ទុក​មុន ជាមួយនឹង​កំពូល​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei P20 នឹង​ទទួលបាន​តម្លៃ​ពិសេស​គឺ​ត្រឹមតែ $689 ថែម កាស Wireless Huawei FreeBuds, ជ​ញ្ចី​ង​សុខភាព Huawei Smart Scale, ស៊ីម​ស្មា​ត កញ្ចប់​ធំ​ហ្មង 24 សប្តាហ៍ សរុប​ជា​សាច់ប្រាក់ $289 ចំណែកឯ P20 Pro សុំ​លាក់​តម្លៃ និង​កាលបរិច្ឆេទ​នៃ​កម្មវិធី​កក់​ទុក​មុន នឹង​ជូនដំណឹង​តាម​ក្រោយ។


Huawei P20 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់ស្អាត​ទាក់ទាញ តួរ​ធ្វើ​ពី​កញ្ចក់ និង​លោហធាតុ​ដ៏​រលើបរលោង ប្រើប្រាស់​នូវ​ប្រព័ន្ធ IP53សម្រាប់​ការពារ​ធូលី និង​ការពារ​ទឹក​ថែម​ទៀតផង។ ជាពិសេស Huawei P20 ក៏​ប្រើប្រាស់​នូវ IR Blaster នៅលើ Board មាន​រន្ធ​ដោត​កាស​ស្តាប់ 3.5mm Headphone Jack បំពាក់​នូវ អេក្រង់​ទំហំ 5.8-inch RGBW Display ជាមួយ​កម្រិត​ភាពច្បាស់ 2244×1080 ភិ​ច​សែ​ល ប្រើប្រាស់​នូវ screen aspect ratios ហើយក៏​មាន Notch ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី 2D Mapping សម្រាប់​ការ​ស្កេ​ន​ទៅលើ​ផ្ទៃមុខ ប្រតិបត្តិ​ការណ៍​ដោយ Emotion UI 8.1 ប្រើប្រាស់​មុខងារ AI ដែល​ដំណើរការ ដោយ​បន្ទះ​ឈី​ប Kirin 970 មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ភ្ជាប់​ជាមួយនឹង microSD Card មាន​រ៉េ​ម​ទំហំ 4GB ។ រឹតតែ​ពិសេស កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ ដែល​កាមេរ៉ា​សម្រាប់​ចាប់យក​រូបភាព​ពណ៌​មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ា​សម្រាប់​ចាប់យក​រូបភាព​ស​ខ្មៅ​មាន​ទំហំ 20MP f/1.6 monochrome sensor។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​រហូតដល់​ទៅ 24 MP មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ផ្តិត​យក​រូបភាព Selfie បាន​ស្អាត​ល្អ។ Huawei P20 មាន​ថាមពល​ថ្ម​ទំហំ 3400mAh ប្រើប្រាស់​នូវ​បច្ចេកវិទ្យា fast charging technology ដែល​អាច​បញ្ចូល​ថាមពល​ថ្ម​ពី 0-58% ជាមួយនឹង​ការបញ្ចូល​ថាមពល​ថ្ម​ត្រឹមតែ 30នាទី។


ចំណែកឯ Huawei P20 Pro វិញ ប្រើប្រាស់​នូវ​កាមេរ៉ា​ខាងក្រោយ Leica ចំនួន 3 គ្រាប់ មាន​បី​ទំហំ គឺ 40MP+8MP+20MP។ ចំពោះ​កាមេរ៉ា Selfie វិញ ស្មា​ត​ហ្វូ​ន Huawei P20 Pro បាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ 24MP ដូចគ្នា​ទៅនឹង​ស្មា​ត​ហ្វូ​ន Huawei P20 ហើយ​កាមេរ៉ា​មុខ​នេះ ក៏​អាច​ប្រើប្រាស់​នូវ​មុខងារ Light Fusion បាន​ផងដែរ។ ស្មា​ត​ហ្វូ​ន P20 Pro មាន​អេក្រង់ 6.1” OLED ជាមួយ​កម្រិត​ភាពច្បាស់ 2240×1080 ភិ​ច​សែ​ល និង​មាន​កម្រិត 19:9 aspect ratio។ ស្មា​ត​ហ្វូ​ន​នេះ ក៏មាន Notch នៅ​ផ្នែក​ខាងលើ​សម្រាប់​ដាក់​សេន​ស័​រ ឧ​បា​ល័​រ​សំឡេង និង​កាមេរ៉ា​ខាងមុខ​ផងដែរ។ នៅ​ផ្នែក​ខាងក្រោម​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ។ Huawei P20 Pro ដំណើរ​នូវ​បន្ទះ​ឈី​ប Kirin 970 chip ដែលជា​ប្រភេទ​បន្ទះ​ឈី​ប NPU (Neural Processing Unit) សម្រាប់​គ្រប់គ្រង​ទៅលើ​មុខងារ AI។ នៅក្នុង​ទ្វីប​អ៊ឺ​រ៉​ប ស្មា​ត​ហ្វូ​ន​នេះ​មាន​រ៉េ​ម​ទំហំ 6GB និង​ម៉េ​មូ​រី​ទំហំ 128GB។ ស្មា​ត​ហ្វូ​ន​នេះ​មាន​ថាមពល​ថ្ម 4,000mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Huawei’s SuperCharger fast charging technology នឹង​ការភ្ជាប់​ទំនាក់ទំនង​ដូចជា WIFI, Bluetooth 4.2 (not 5.0), NFC និង LTE 28 ក្រុម​ផ្សេងគ្នា ដែល​មានន័យថា គឺអាច​ប្រើប្រាស់​បាន​នៅ​ជុំវិញ​ពិភពលោក​បាន។

ស្មា​ត​ហ្វូ​ន Huawei P20 Pro ប្រើប្រាស់​នូវ​ផត USB-C 3.1 ប៉ុន្តែ​មិនមាន​រន្ធ​ដោត​កាស​ស្តាប់ Audio Jack នោះទេ។ ស្មា​ត​ហ្វូ​ន​នេះ ក៏មាន​ប្រើប្រាស់​នូវ IP67 ផងដែរ។ ស្មា​ត​ហ្វូ​ន​នេះ មាន​កម្រាស់ 7.65mm និង​ទម្ងន់ 174g ថែមទៀត។

តារាល្បីៗដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​នេះ បានបង្ហាញ​ចំណាប់​អារ​ម្ម​ណ៏ដូចៗគ្នា​ថា “Huawei P20 & P20 Pro ពិតជា​ស្អាត​ហើយ High Class ជាពិសេស​សមត្ថភាព​ថ​ត​រូប​គឺ​កប់​តែម្តង។ ស្រឡាញ់ Huawei P20 & P20 Pro ខ្លាំងណាស់។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​កា​រក​ម្ម៉​ង់​ទុក​មុន សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 សូម​អញ្ជើញ​ទៅកាន់ ហាង​លក់​ទូរស័ព្ទ​ដែល​នៅ​ជិត​អ្នក​ជាងគេ រឺ ហាង​លក់​ទូរស័ព្ទ​ដែលមាន​ស្លាក​សញ្ញា ឬ​បុគ្គលិក​លក់ Huawei។

 

LEAVE A REPLY

Please enter your comment!
Please enter your name here