ពិតជាចាស់ខ្ចីមែន! ព្រាប សុវត្ថិ ដែលអាចធ្វើអោយ2ND កក្រើក

0

លោក ព្រាប សុវត្ថិ ជាតារាចម្រៀងល្បីលំដាប់ប្រទេសដែលខានបង្ហាញវត្ដមានក្នុងការបង្ហើរសំនៀងតាមក្លឹបរាត្រីជាច្រើន ឆ្នាំមកហើយ កាលពីយប់ថ្ងៃ១១ ឧសភា លោកបានធ្វើអោយកក្រើកក្លិបរាត្រី 2ND ស្ថិតនៅបណ្ដោយផ្លូវប៉ាស្ទ័រ ជិតវិទ្យាល័យអនុវត្តន៍ គ្រាដែលអ្នកចូលរួមកម្សាន្ដក្នុងក្លឹបទទួលបានរីករាយជាខ្លាំងនៅពេលលោកបង្ហញវត្ដមាន។

មិនមែនតារាចម្រៀងលោកព្រាប សុវត្ថិ ទេដែលបានចូលរួមកមកបង្កភាពសប្បាយរីករាយក្នុងក្លឹប2ND  ក្នុងនោះក៏មាន មានវត្តមានតារាល្បីៗជាច្រើនចូលរួមផងដែរដូចជាលោកអេឡិច ចិន្រ្ដា កញ្ញាគង់ វង្សយ៉ាទី អ្នកនាងលីម៉ារីណា កញ្ញាថន លក្ខិណា និងតាសិល្បៈជាច្រើនទៀត។គ្រានោះដែរគេមើលឃើញថាគ្រាន់តែលោកព្រាប សុវត្ថិ បង្ហាញវត្ដមានភ្លាមសម្លេងហ៊ូកញ្ជៀវចាប់ផ្ដើមផ្ទុះឡើងភ្លាមពិសេសនៅពេលដែលលោកបង្ហើរសម្លេងក៏មានភ្ញៀវកិត្ដិយសស្រែកច្រៀងតាមយ៉ាងសប្បាយរីករាយ។ ទោះយ៉ាងណាមានការទម្លាយថា គ្រាន់លោកបង្ហាញខ្លួននៅក្នុងរាត្រីនោះ មិនដល់មួយម៉ោងស្រួលបួលផង តែតម្លៃខ្លួនរបស់លោកឡើងកប់តែម្ដង។

លោក ចេង វណ្ណា ម្ចាស់ភាគហ៊ុនធំមួយប្រចាំក្លិប 2ND បានអះអាងថា ការបង្ហាញខ្លួនរបស់លោក ព្រាប សុវត្ថិ ក្នុងពិធីបើកសម្ពោធផ្លូវការរបស់ក្លិបនោះ មានតម្លៃមិនថោកនោះទេ តែលោកបដិសេធទម្លាយអោយដឹងពីតួលេខនៃទឹកប្រាក់ ដោយលោកបញ្ជាក់ថាជាកិច្ចព្រមព្រៀង និងថាអាចប្រាប់បានត្រឹមច្រើនពាន់ដុល្លារ ដោយគ្រាន់តែបង្ហាញខ្លួនមិនដល់មួយម៉ោងនោះ។

លោកថាព្រាប សុវត្ថិ ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីកាត់ខ្សែបូរ និងច្រៀងរាំប្រមាណជា៤បទប៉ុណ្ណោះ ដើម្បីជាកិត្តិយសរបស់ក្លិប 2ND ។ដោយសារតែលោកព្រាប សុវត្ថិជា  តារាចម្រៀងល្បី និងកម្របង្ហាញវត្ដមានក្នុងក្លឹបកម្សាន្ដ ត្រូវបានអ្នកចូលរួមលើកឡើងថា2ND  ពិតជាមិនធម្មតា ជាងនេះតារាចម្រៀងព្រាប សុវត្ថិ នៅពេលពួកគេជួបនៅខាងក្រៅពិតជាមានភាពរួសរាយមែន។ រហូតមានអ្នកខ្លះនិយាយថាកាដឹក ដឹកនាំក្រុមរាំអោយមកច្រៀងឡើងកក្រើកក្នុងរាត្រីបែបនេះពិតជាស័ក្ដសមនឹងទទួលលុយខ្ទង់ពាន់ដុល្លារណាស់។

ទោះយ៉ាងណាម្ចាស់ភាគហ៊ុនធំរូបនេះនៅតែចាត់ទុកថាវត្តមានលោកព្រាប សុវត្ថិ គឺជាមុខមាត់ដ៏ធំសម្រាប់ក្លឹប2ND ដោយសារតែតារាចម្រៀងរូបនេះ កម្រទទួលច្រៀងតាមក្លិបរាត្រីខ្លាំងណាស់ ចាប់តាំងពីលោកឡើងកូដ និងមានទីផ្សារវ៉ាដាច់តារាចម្រៀងលំបាប់ប្រទេសផ្សេងទៀត។ទោះយ៉ាងណាលោកក៏កាន់តែសប្បាយរីករាយនូវវត្ដមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួមក្នុងពិធីសម្ពោធនាយប់នោះ។

គួបញ្ជាក់ថា ក្រៅពីការបង្ហាញវត្តមានឈរកាត់ខ្សែបូរណ៍ ខណៈដែលពេលដែលលោកបកស្រាយបទចម្រៀង គឺទោះជាបទទាំងនោះត្រូវបានគេស្ដាប់ឡើងស៊ាំត្រចៀកទៅហើយក្ដី ក៏អ្នកគាំទ្រនៅតែកញ្ជ្រោលនឹងការគាំទ្រចំពោះលោករហូតដល់ចប់។

 

លោកព្រាប សុវត្ថិ បានប្រាប់ថា ខ្លួនមិនសូវមានចំណូលចិត្តក្នុងការបង្ហាញខ្លួនចេញច្រៀងតាំងក្លិបរាត្រីនោះទេ ប៉ុន្តែបណ្ដាលមកពីម្ចាស់ក្លិបសុទ្ធតែមានទំនាក់ទំនងស្គាល់លោកជាយូរមកហើយ ទើបលោកទទួលច្រៀង។ យ៉ាងណាមិញ លោកទទួលស្គាល់ថាចំពោះតម្លៃក៏ត្រូវតែខ្ពស់ផងដែរ ដោយសារតែពេលលោកចេញច្រៀងបែបនេះម្ដងៗ ក៏ត្រូវចំណាយលើក្រុមការងារ ក្រុមរាំ និងត្រូវទទួលបាននូវកម្រៃ  អោយសមនឹងតម្លៃដែលលោកគឺជាតារាចម្រៀងម្នាក់របស់ហង្សមាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here