អុិន សុភិន ដឹកនាំតារាៗ ចេញប្រកួតបាល់ទាត់នៅប្រទេសថៃ

0

កាលពីព្រឹកថ្ងៃទី៩ មេសា លោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានដឹកនាំតារាសម្ដែង និងតារាចម្រៀង ៥រូប រួមមាន លោក ភឹម តារាវិបុល លោក សេង នរៈមង្គល តារាចម្រៀង លោក គូម៉ា តារាចម្រៀងខេម និងអតីតារាសម្ដែង​លោក តុលា ចេញទៅប្រកួតបាល់ទាត់នៅក្នុងប្រទេសថៃ ទៅប្រកួតជាមួយក្រុមតារាថៃដូចគ្នានៅទីក្រុងបាងកក ដោយ​ការ​ប្រកួត នឹងដំណើរការនៅល្ងាចថ្ងៃទី៩ មេសា នេះ ដោយការប្រកួតលក់សំបុត្រ ដែលទទួលបានគឺនឹង​ប្រើជួយដល់​មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា ៥០ភាគរយនៅក្នុងប្រទេសថៃ និង៥០ភាគនៅក្នុងប្រទេសកម្ពុជា។

លោក អុិន សុភិន និយាយថាមូលហេតុដែលនាំអោយមានការប្រកួតជាលក្ខណៈឆ្លងប្រទេសហើយធ្វើ​ឡើងនៅប្រទេស​ថៃ​នេះ​ឡើង គឺដោយសារតែក្រុមបាល់ទាត់របស់ថៃបានស្នើមកកាន់ក្រុមបឹងកេតអលស្ដារ ហើយក្រុមបឹងកេតអលស្ដារ ក៍បាន​សហការជាមួយក្រុមតារាមហាហង្ស ដើម្បីអោយមានតារាៗដែលមាថ្វីជើងល្អៗចូលរួម ក្នុងបំណងមិត្តភាព និងដើម្បី​ស្វែង​រកមូលនិធិ ជួយដល់សង្គមក្នុងប្រទេសទាំងពីរ។

លោកថាក្រោយប្រកួតមិត្តភាពនេះ គឺទោះជាចាញ់ ឬឈ្នះ ក៍ក្រុមអលស្តារបស់ប្រទេសនឹងមកប្រកួតនៅប្រទេសកម្ពុជាវិញ​ម្ដង ក្នុងគោលបំណងដូចគ្នា ដោយគ្រាន់តែមិនទាន់កំណត់ពេលវេលា។ លោកថាក្រុមតារាពីក្រុមមហាហង្សមានចំនួន៦រូប និងក្រុមបឹងកេត៦រូប ដោយតារាៗដែលលោកសម្រេចជ្រើសអោយទៅប្រកួតនៅក្នុងប្រទេសថៃនោះ គឺសុទ្ធតែជាកីឡាករ​ប្រចាំ​ក្រុមដែលមានថ្វីជើងល្អ ដូចជាលោកខេម លោក គូម៉ា លោក ភឹម តារាវិបុល លោក សេង មង្គល និង ប៉ែន តុលា គឺសុទ្ធតែជាតារាៗ ដែលមានស្នាដៃខ្លាំងក្នុងការប្រកួតកន្លងមក។

ក្រុមរបស់លោក នឹងត្រលប់មកវិញបន្ទាប់ពីការប្រកួតបញ្ចប់មួយថ្ងៃ ដោយក្រោយប្រកួតចប់ គឺនៅពេលរាត្រីទាំងតារាខ្មែរ និង ថៃ ក៍មានការប្រគំតន្ត្រី និងរាំលេងជុំគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here