តា​រា​ល្បី​ៗធ្វើ​ឱ្យ​ VIP​ កក្រើក​ខេត្ត​ព្រះសីហនុ​

0

ខុសពី​ក្រុ​មហ៑ុន​មួយចំនួន​ដែល​គ្រាន់តែ​ ធ្វើពិធី​ជប់លៀង​សមាជិក​ ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ កាលពី​ល្ងាច​រហូតដល់​យប់​កណ្ដាល​អា​ធ្រា​តុ​ថ្ងៃទី៧​ មេសា​ ក្រុ​មហ៑ុន​អចលនទ្រព្យ​ល្បីល្បាញ​បុរី​ វី​អាយ​ភី​ បាន​ទាំង​រៀបចំ​ការ​ប្រគំតន្ត្រី​ និង​ ធ្វើ​សង្ក្រាន​ទ្រង់ទ្រាយ​ធំ​ ក្នុង​ទ្រង់ទ្រាយ​ធំជាង​កាលពី​ឆ្នាំមុន​ទៅទៀត​ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​។

តារាចម្រៀង​មាស​ សុខ​សោភា​ និង​តារា​ល្បី​ សុទ្ធតែ​បង្ហាញខ្លួន​ ធ្វើ​អោ​យស​ង្ក្រាន​ និង​ជប់លៀង​មួយ​នេះ​ កកកុញ​ដោយ​ភ្ញៀវ​កិត្តិយស​ និង​អ្នកទស្សនា​។

លោក​ វ៉ន​ វណ្ណៈ​ អគ្គនាយក​បុរី​វី​អាយ​ភី​ បាន​អះអាង​ថា​ ដោយសារតែ​ល្បឿន​ក្នុង​ការ​លក់​ចេញ​របស់​បុរី​វី​អាយ​ភី​ នៅ​ខេត្ត​ព្រះសីហនុ​ ទទួល​បានការ​គាំទ្រ​ច្រើន​ ហើយ​សន្ទុះ​ក្នុង​ការ​លក់​ចេ​ញក៍​លឿន​លើស​ពី​ការ​ប៉ាន់ស្មាន​ ទើប​លោក​សម្រេចចិត្ត​យក​ថ្ងៃ៧​ មេសា​ ជា​ថ្ងៃ​ជប់លៀង​ជូន​ដល់​បុគ្គលិក​ ជា​ក្រុមការងារ​ និង​អតិថិជន​ ដោយ​ភ្ជាប់​ជាមួយ​នឹង​សង្ក្រា​នប្រ​ចាំ​ឆ្នាំ​ផង​ ដើម្បី​ឱ្យ​បងប្អូន​បាន​រាំ​លេងសប្បាយ​ និង​ បាន​ទស្សនា​សិល្បៈ​បុរាណ​ និង​សម័យ​ជា​ទ្រង់ទ្រាយ​ធំ​ មិន​ចាញ់​សង្ក្រាន​មួយចំនួន​ និង​ មិន​ខុសពី​ការ​ប្រគំតន្ត្រី​ខ្នាត​ធំ​តែម្ដង​។

លោក​ថា​ពិធី​មួយ​នេះ​ ក៍​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ និង​មន្ត្រី​ជាន់ខ្ពស់​ជអាជ្ញា​ប្រចាំ​តំបន់​យ៉ាងច្រើន​ផង​ដែរ​ ដោយ​លោក​បាន​ចាត់ទុកថា​ពិធីជប់លៀង​ ដែល​អម​ដោយ​តា​រា​ល្បី​ៗដើម្បី​ធ្វើ​សង្ក្រា​នកា​លពី​យប់​ថ្ង​ឋៃ​នោះ​ គឺជា​ការ​ជួបជុំ​គ្រួ​សារ​ដ៍​ធំ​របស់​បុរី​វី​អាយ​ភី​ ក្រោយ​យពេល​ជោគជ័យ​លើ​មុខ​ជំនួញ​ដីធ្លី​ និង​សាង​សល់​វិស័យ​អចន​ទ្រព្យ​។

លោក​ថា​បុរី​វី​អាយ​ភី​កំពុង​បោះជំហាន​ក្លាយជា​ទីក្រុង​រណប​ និង​ជា​ផ្ទះ​ស្នាក់នៅ​ដែល​ជា​ជម្រើ​សដ៍​ល្អ​របស់​អ្នក​ចង់​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ ទើប​បុរី​មួយ​នេះ​ សាង​សង​មិនទាន់​បាន​ពាក់កណ្ដាល​គម្រោង​ផង​ ប៉ុន្តែ​ចំនួន​លក់ដាច់​គឺ​ស្ទើរតែ​លប់​លើស​ពី​ការ​គ្រោងទុក​រួច​បាត់​ទៅ​ហើយ​។

ស្របគ្នា​ដែល​លក្ខ​ណ្ឌ​បង់​រំលោះ​ និង​តម្លៃ​ដែល​បាន​កំណត់​ឡើង​ គឺ​តម្រូវ​ចំពោះ​អ្នកមាន​ជីវភាព​មធ្យម​ និង​ធូរធារ​អាច​ទិញ​បាន​យ៉ាង​ស្រូួ​លផង​ ទើប​ទីតាំង​បុរី​មួយ​នេះ​ កាន់តែ​មាន​តម្រូវការ​ខ្ពស់​ក្នុង​ការ​កក់​ទិញ​។

វត្តមាន​តារាចម្រៀង​ដែល​ចូលរួម​ពិធី​ជប់​លៀង​ដ៍​កក្រើក​អបអរ​បុណ្យចូលឆ្នាំ​របស់​បុរី​វី​អាយ​ភី​នា​យប់មិញ​នោះ​រួម​៖ កញ្ញា​ មាស​ សុខ​សោភា​ លោក​ យ៉ែម​ សំ​អូន​ កញ្ញា​ សូ​ដា​ នី​តា​ កញ្ញា​ រ៉ូ​លីន​ អ្នកនាង​សួន​ ចន្ថា​ កញ្ញា​ ឡេង​ មុនី​រចនា​ អ្នកនាង​ សុិន​ ឧត្តម​ផល្លា​ លោក​ រិន​ សា​វ៉េ​ត កញ្ញា​ អុឹង​ និមល​ លោក​ រតនៈ​ ពិសិដ្ឋ​និង​តា​រាៗ​ជាច្រើន​រូប​ទៀត​ ដោយ​តារា​ទាំងអស់​សុទ្ឋ​តែ​បាន​បង្ក​បរិយាកាស​ឱ្យ​ពិធី​ទាំងមូល​អឹក​អា​ធឹ​ក និង​មាន​បរិយាកាស​សប្បាយរីករាយ​ នៅ​លើ​ផ្ទៃដី​ ប្រមាណ៦០ហិច​តា​ ហើយ​នៅ​ក្បែរ​យន្តហោះ​ ដែល​នៅ​មិន​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​។

លោក​ថា​នៅក្នុង​បុរី​នេះ​ ក្រៅពី​មាន​វីឡា​ទោល​ វីឡា​កូនកាត់​ ផ្ទះល្វែង​ ក៍​មាន​ផ្សារ​ ហាង​ទំនើប​ និង​សួនច្បារ​យ៉ាង​ផាសុកភាព​ក្នុង​គម្រោង​នោះ​ផង​ដែរ​ ដោយ​អាច​នឹង​ជ្រើស​ធ្វើ​ពិ​ធីី​ជប់លៀង​ និង​សង្ក្រាន​ធំៗ​បែ​បនេ​អឱ្យ​បាន​រាល់​ឆ្នាំ​ ក៍​មិនដឹង​។

លោក​វី​ជេ​ ហេ​រ៉ូ​ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​បាន​បង្ហាញ​ពី​ការ​ភ្ញាក់​ផ្អើលៀ​ដែល​រយៈពេល​តែ​ប៉ុន្មាន​ខែ​សោះ​ តែ​បុរី​វី​អាយ​ភី​ បាន​រំលេច​សំណង់​ដល់​រាប់​រយ​ល្វែង​ និង​មាន​អ្នក​មក​ទស្សនាការ​ប្រគំតន្ត្រី​ដែល​បាន​ធ្វើឡើង​យ៉ាង​កក្រើក​នា​យប់​នោះ​។ លោក​ថា​ទីតាំង​នេះ​ នឹង​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​ និង​សេដ្ឋកិច្ច​ធំ​មួយ​ក្នុង​ពេល​ដ៍​ខ្លី​ ស្របគ្នា​ដែល​ខេត្ត​ព្រះសីហនុ​ ក៍​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍ​ន៍​មួយ​ដ៍​ធំ​របស់​អ្នក​វិនិយោគ​ចិន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here