មិនសរសើរមិនបាន ពេលឃើញតារាខ្មែរ រំលេចក្រមាយ៉ាងស្រស់ស្អាត ក្នុងព្រឹត្តិការណ៍វាយនភណ្ឌឆ្នាំនេះ

0

ការប្រកួតបុរសនារីឯកវាយនភណ្ឌលើកទី៥ កាលពីថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ២០១៩នៅស្ទីឌីយោទូរទស្សន៍បាយ័នក្រៅពីចាប់អារម្មណ៍លេីការប្រកួតរបស់បេក្ខជននិងបេក្ខនារីដែលសុទ្ធសឹងតែជាតំណាងមកពីរោងចក្រកាត់ដេរនានានៅក្នុងវេទិកានោះក៏មានការចាប់អារម្មណ៍លើសិល្បករមួយក្រុមដែលពួតដៃគ្រងឈុតបែបខ្មែរគឺហូលផាមួងនិងអាវកត្រង់ជាដើមហើយរំលេចក្រមាខ្មែរយ៉ាងស្រុះគ្នាផងដែរ។នេះជាការបង្ហាញទម្រង់វប្បធម៏បុរាណមួយរបស់តារាសិល្បៈដែលជាការលើកកម្ពស់ចំពោះសម្លៀកបំពាក់ដែលឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណរបស់ខ្មែរផងនិងដើម្បីរួមគ្នាលើកស្ទួយឲ្យក្រមាខ្មែរកាន់តែមានការទទួលស្គាល់ក្នុងមជ្ឈដ្ឋានជាតិនិងអន្តរជាតិផងដែរ។

ការបង្ហាញវត្តមានរបស់តារាសិល្បៈមួយក្រុមដែលរំលេចដោយឈុតបែបខ្មែរនៅក្នុងការប្រកួតដ៏សំខាន់ប្រចាំឆ្នាំក្នុងឱកាសទិវាពលកម្មអន្តរជាតិនោះតារាៗរបស់គ្រួសារតារាកម្ពុជាដែលត្រូវគេឃើញមានការចូលរួមទាំងសិល្បករជំនាន់ចាស់និងជំនាន់ថ្មីចម្រុះគ្នាតែម្ដងខណៈដែលសិល្បករភាគច្រើនក្រៅពីរំលេចឈុតហូលផាមួងនិងអាវករកុតតំណាងអត្តសញ្ញាណជាតិក៏លម្អដោយក្រមាខ្មែរយ៉ាងស្រស់ស្អាតគួរឲ្យចង់គយគន់ផងដែរ។តារាៗដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នោះរួមមាន  លោកសុះម៉ាចតារារៀមច្បង  ទ្រង់​ សុីសុវត្ថិ​ សិរីវុឌ្ឍនិងអ្នកម្នាងតារាសម្ដែងល្បីល្បាញ  លោកមាសសុខរតនៈអ្នកដឹកនាំផលិតកម្មថោន  លោកនូសុភេនផលិតករកម្មវិធី  លោកសុខរ៉ាសុីពិធីករហង្សមាស  អ្នកស្រីរីយ៉ាមីសែលត្រាណេភរិយាបណ្ឌិតមីសែលត្រាណេអ្នកនាងភីមតារាកំប្លែងលោកសុិនសុធារិទ្ធតារាសម្ដែងលោករុនណាកូតារាសម្ដែងលោកម៉ៃសុគន្ធតារាចម្រៀងលោកសុគន្ធដេវីដតារាចម្រៀងកញ្ញាហ៊ុនម៉ាលីសអតីតបេក្ខនារីក្នុងកម្មវិធីចម្រៀងឯកក្រុមកំប្លែងឌីជេឆ្លាម  អ្នកនាងយីវម៉ូនីកាតារាសម្ដែងអ្នកនាងសាងសុរិយាតារាសម្ដែងក្រុមតារាRA Group ក្រុមតារាប្រចាំក្លិបលោកច័ន្ទណារ័ត្នកញ្ញាចូចូតារាសម្ដែងនិងតារាចាស់ក្មេងជាច្រើនរូបទៀតដែលរូបសម្រស់របស់តារាម្នាក់ៗសុទ្ធតែមើលទៅឃើញស្រស់ស្អាតនិងលេចធ្លោនៅក្នុងកម្មវិធីនៅពេលគ្រងឈុតហូលផាមួងអាវប៉ាក់ហើយភាគច្រើនរំលេចដោយក្រម៉ាខ្មែរ។ក្នុងនោះតារាសម្ដែងកញ្ញាកុសុម៉ាហៅព្រះអាទិត្យតូចក៏បានគ្រងមួយឈុតច្នៃពីក្រមាខ្មែរយ៉ាងស្រស់ស្អាតធ្វើឲ្យម្នាក់ៗកោតសរសើរនឹងការតុបតែងរបស់នាងផងដែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាបានថ្លែងបញ្ជាក់ថាជាលើកទីពីរហើយដែលលោកដឹកនាំសិល្បករចាស់ក្មេងយ៉ាងច្រើនកុះករចូលរួមលើកកម្ពស់ការប្រកួតបុរសនារីឯកវាយនភណ្ឌដោយកាលពីឆ្នាំទៅសិល្បករជាសមាជិកដែលស្ម័គ្រចិត្តចូលរួមទាំងអស់បានចំណាយធនធានផ្ទាល់ខ្លួនជ្រើសឈុតក្នុងសម័យបុរាណដោយឡែកៗពីគ្នារួមមានឈុតក្នុងសម័យអង្គរឧដុង្គនិងចតុមុខជាដើមដើម្បីរំលេចនូវវប្បធម៌ខ្មែរ។ដោយឡែកនៅក្នុងឆ្នាំនេះលោកនិងក្រុមតារាសិល្បៈបានសម្រេចជ្រើសយកឈុតបែបប្រពៃណីគឺហូលផាមួងអាវប៉ាក់និងអាវករត្រង់ហើយរំលេចដោយក្រមាវិញម្ដង។លោកថានេះជាការបង្ហាញទម្រង់វប្បធម៌មួយដើម្បីផ្សព្វផ្សាយដល់សាធារណៈជនហើយក៏ជាការលើកកម្ពស់វប្បធម៌និងផលិតផលខ្មែរគឺក្រមាដែលមួយរយៈមុនសិល្បកម្មមួយនេះធ្លាក់ដល់ដង្ហើមចង្រឹតទៅហើយឲ្យមានទីផ្សារឡើងវិញ។លោកថាតារាសិល្បៈគឺជាអ្នកផ្សព្វផ្សាយវប្បធម៌អរិយធម៌ដ៏មានប្រសិទ្ធិភាពដូច្នេះបើក្នុងកម្មវិធីផ្សេងៗតារាសិល្បៈមិនរួមចំណែកលើកស្ទួយទម្រង់បុរាណនិងប្រពៃណីខ្មែរទេនោះក្មេងៗជំនាន់ក្រោយក៏មិនឲ្យតម្លៃសម្លៀកបំពាក់ខ្មែរទៅតាមនោះដែរ។

គួរបញ្ជាក់ផងដែរថានៅក្នុងការប្រកួតនៅក្នុងរាត្រីនោះបេក្ខនារីយ៉ុនកាន់ទីម៉ាកម្មការិនីកាត់ដេរមកពីខេត្តកំពង់ស្ពឺពាក់ស្លាកលេខ២និងលោកលឿងវិសាលកម្មករកាត់ដេរមកពីខេត្តតាកែវពាក់ស្លាកលេខ៨ទទួលបានចំណាត់ថ្នាក់លេខ១។បេក្ខនារីសុនស្រីពៅមកពីខេត្តស្វាយរៀងនិងបេក្ខជនសុខមនោចិនមកពីខេត្តបន្ទាយមានជ័យទទួលបានចំណាត់ថ្នាក់លេខ២និងបេក្ខនារីលីណៃហ៑ាងមកពីភ្នំពេញនិងបេក្ខជនរដ្ឋាថៃលីមកពីកំពង់ចាមទទួលចំណាត់ថ្នាក់លេខ៣ដោយម្នាក់ៗទទួលបានម៉ូតូម្នាក់១គ្រឿងនិងប្រាក់រង្វាន់ខុសៗគ្នា​៥លានរៀល​ ៤លានរៀល​ និង៣លានរៀល

LEAVE A REPLY

Please enter your comment!
Please enter your name here