តារាសិល្បៈកម្ពុជា ទទួលកិត្តិយសពេញទំហឹង លើទឹកដីជប៉ុន

0

ភ្នំពេញ ៖បើបានឃើញដោយផ្ទាល់ ក៍ពិតជារំភើបនោះដែរ នៅពេលតារាសិល្បៈខ្មែរទទួលបានមហាត្តិយសធំធេង ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងដំណើរទស្សនកិច្ច និងផ្សព្វផ្សាយវប្បធម៍របស់ខ្លួន ទៅកាន់ក្រសែភ្នែកជប៉ុន ក្នុងដំណើរផ្សព្វផ្សាយវប្បធម៍របស់សិល្បករមួយក្រុម។

ប្រធានសមាគមខ្មែរប្រចាំទីក្រុងហ្វូគុកៈ បានរៀបចំអោយក្រុមតារារបស់ខ្មែរ បានធ្វើទស្សនកិច្ច និងសម្ដែងសិល្បៈផ្សព្វផ្សាយពីវប្បធម៍របស់ខ្លួន តាមរយៈការសម្ដែងរបាំ និងចម្រៀងប្រកបដោយកិត្តិយស នៅក្នុងសាលារៀន ក្នុងសមាគមនានារបស់ជនជាតិជប៉ុន ក្នុងសាកលវិទ្យាល័យ និងក្នុងក្រុមហ៑ុនធំៗមួយចំនួន ប្រកបដោយមោទនភាព។

សកម្មភាពសម្ដែងការគួរសម អមដោយការសម្ដែងសិល្បៈជូនដល់ថ្នាក់ដឹកនាំនាយកសាលា នាយកក្រុមហ៑ុន នាយកសមាគមជប៉ុន ជាពិសេសការសម្ដែងសិល្បៈនៅក្នុងសាកលវិទ្យាល័យធំមួយរបស់ជប៉ុននេះ ត្រូវបានសម្របសម្រួលការងារ ដោយលោកស្រី ឆោម ស្រស់ ប្រធានសមាគមរួបរួមពលរដ្ឋកម្ពុជា ជប៉ុន និងលោក អូតានិ ដែលជាអ្នកសម្របភាគីខាងជប៉ុន ដែលជាជនជាតិជប៉ុន។ កបន្ទាប់ពីធ្វើទស្សនកិច្ច និងសម្ដែងសិល្បៈ ជូនដល់ក្រុមអ្នកវិនិយោទុនជប៉ុន និងក្រុមហ៑ុនមួយចំនួន តាំងពីថ្ងៃទី៨ ឧសភា កាលពីថ្ងៃទី១០ ឧសភា តារាសិល្បៈខ្មែរ ដែលរួមមានទាំងតារាចម្រៀង អ្នករបាំបុរាណ និងតារាកំប្លែង ក៍ត្រូវបានអនុញ្ញាតិអោយធ្វើទស្សនកិច្ច និងសម្ដែងសិល្បៈ ដើម្បីផ្សព្វផ្សាយវប្បធម៍នៅក្នុងសាលាមតេយ្យ និងក្នុងសាកលវិទ្យាល័យ Naramora Gakuen University ដែលមិនខុសពីផ្ដល់កិត្តិយសអោយតារាសិល្បៈខ្មែរ បានផ្សព្វផ្សាយពីវប្បធម៍របស់ខ្លួន។

លោក នូ សុផេន ជាអ្នកដឹកនាំក្រុមតារាទាំងនោះពីប្រទេសកម្ពុជា ថ្លែងពីការរំភើប ដែលឃើញថ្នាក់ដឹកនាំប្រចាំក្រុមហ៑ុន សមាគម៍ និងសាលារៀន តាំងពីថ្នាក់កុមារ រហូតដល់កម្រិតមហាវិទ្យាល័យរបស់ជប៉ុន ផ្ដល់ឱកាសអោយក្រុមសិល្បៈខ្មែរ បានគ្រងឈុតប្រពៃណីរបស់ខ្លួន ដើម្បីចូលសម្ដែងការគួរសម និងបង្ហាញពីទម្រង់សិល្បៈ ផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ខ្លួន ទៅកាន់ប្រជាជនជប៉ុន។ លោកថាមិនមែនជារឿងងាយទេ ដែលថ្នាក់ដឹកនាំក្រុមហ៑ុនធំៗ ជាពិសេសម្ចាស់សមាគមជប៉ុន និងថ្នាក់ដឹកនាំសាលា នៅក្នុងប្រទេសជប៉ុន ទទួលការស្វាគមហើយបើកឱកាសអោយតារាសិល្បៈខ្មែរ ផ្សព្វផ្សាយពីវប្បធម៍។ ទោះជាក្នុងថ្ងៃខ្លះ តារាសិល្បៈខ្មែរ ត្រូវសម្ដែង និងចុះធ្វើទស្សនកិច្ចដល់ទៅ៣កន្លែងឆ្ងាយៗពីគ្នា តែលោកថាតារាសិល្បៈទាំងអស់មិនហត់ទេ នៅពេលានឃើញជនជាតិក្នុងប្រទេសរីកចំរើន យកចិត្តទុកដាក់បែបនេះ។ ក្រុមតារាសិល្បៈកម្ពុជា នឹងបញ្ចប់សកម្មភាពរបស់ខ្លួន ក្នុងជំនួបជាមួយអគ្គកុងសុលរបស់កម្ពុជាប្រចាំនៅជប៉ុន ដែលលោកក៍ជនជាតិជប៉ុន នៅង្ងៃទី១៤ ឧសភា។ ប៉ុន្តែនៅក្នុងឱកាសនោះ តារា២រូបមិនត្រូវបាននៅជួបសម្ដែងការគួរសមនោះ ដោយសារតែត្រូវចុះមកមុន ដោយនៅសល់តែ សិល្បករ៥រូបដែលជាតំណាងសំខាន់ៗ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៍គូសបញ្ជាក់ថា នេះគឺជាមហាកិត្តិយសដ៍ធំធេង ដែលសិល្បករខ្មែរ ត្រូវបានប្រជាជនជប៉ុន ដែលសុទ្ធតែជា ថ្នាក់ដឹកនាំធំទទួលការស្វាគមន៍ និង ផ្ដល់ឱកាសអោយបង្ហាញផ្សព្វផ្សាយទៅដល់ជនជាតិជប៉ុន យ៉ាងទូលំទូលាយ។  គួរបញ្ជាក់ថា សិល្បករមួយក្រុមនេះ នឹងចុះពីជប៉ុននៅថ្ងៃទី១៦ ឧសភា ដើម្បីទុកពេលដើរកម្សាន្តផ្ទាល់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here