ខ្ទឹមខ្មៅជា​ឱសថអាចព្យាបាលជំងឺច្រើនមុខដែលពលរដ្ឋខ្មែរមិនធ្លាប់ដឹង

0

ខ្ទឹមខ្មៅជាប្រភេទខ្ទឹមក្រហមម្យ៉ាង ដែលឆ្លងកាត់ការចំហុយបំឡែង ពីខ្ទឹមក្រហមមួយប្រភេទ អស់រយៈពេលជិត២ខែ ទើបប្រើក្លាយពីខ្ទឹមក្រហមទៅជាខ្ទឹមខ្មៅបាន ដែលអាចព្យាបាលជំងឺចរើនប្រភេទដែលពេទ្យមិនអាចព្យាបាលជា។

លោក ឡេង ដេវីត វេជបណ្ឌិចូលនិវត្តន៍មកពីសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពង់ផលិតខ្ទឹមខ្មៅចែកជូនពលរដ្ឋខ្មែរសម្រាប់ព្យាបាលជំងឺនេះមានប្រសាសន៍ថា ខ្ទឹមខ្មៅត្រូវបានគេបំលែង ពីប្រភេទខ្ទឹមក្រហមម្យ៉ាង ដែលមានមើមតូចៗជាងខ្ទឹមក្រហមលក់នៅលើទីផ្សារ ហើយត្រូវបានយកមកចំហុយដើម្បីបន្សុទ្ឋវាឱ្យក្លាយជាខ្ទឹមខ្មៅ តាមរយៈបច្ចេកវិទ្យា ក្នុងការផលិតឱសថបុរណ។ លោកបញ្ជាក់ដូច្នេះថា «ខ្ទឹមខ្មៅគឺធាតុពិតជាផលិតផលឡើងមេពីខ្ទឹមស្រស់ ក្រោយរក្សាទុកក្នុងទូរកំដៅតាមបចេ្ចកទេសជប៉ុនបែបធម្មជាតិរយៈពេលពី ៦០-៩០ ថ្ងៃទើបក្លាយជាខ្ទឹមខ្មៅ​គ្មានក្លិនឈួលនិងមានរសជាតិផ្អែមឆ្ងាញ់»។

លោកបន្តថា​ បើសិនជាវេជ្ជបណ្ឌិមានជំនាញពិតប្រាកដក្នុងការផលិតខ្ទឹមខ្មៅនេះ នោះវានឹងជួយដល់សុខភាពមនុស្សឱ្យប្រសើរ ជួយព្យាបាលជំងឺខ្លាំង ដែលជំងឺមួយចំនួនពេទ្យមិនអាចព្យបាល ដោយនៅក្នុងខ្ទឹមខ្មៅមានផ្ទុកសារធាតុ(antibiotics)ធម្មជាតិ ដែលអាចការពាររារាំងការរីកចំរើមកោសិកាមហារីក បាតេរី ជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូង សំពាធឈាមខ្ពស់ កាត់បន្ថយជំងឺរលាកសន្លាក់ បន្ថយជាតិខ្លាញ់ក្នុងឈាម ការពារនិងព្យាបាលជំងឺមហារីក14ប្រភេទផ្សេងទៀត (រួមទាំងខួរក្បាល សួត សុដន់និងលំពែង…ល។ល។ ក្រៅ​ពី​​នេះខ្ទឹមខ្មៅមានផ្ទុកប្រតិអិន វីតាមីន និងសារធាតុរ៉ែល្អសំរាប់ស្រ្តីមានផ្ទៃពោះ និងអាចពន្យារាងកាយកុំអោយឆាប់ចាស់ទៀតផង។

ខ្ទឹមខ្មៅត្រូវបានរកឃេញនៅឆ្នាំ2004ដោយ Mr.Scott Kim ជនជាតិកូរ៉េខាងត្បូង។ ខ្ទឹមខ្មៅបានក្លាយជាឱសថធម្មជាតិ និងត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅប្រទេសជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ចិន វៀតណាម និងកម្ពុជាជាលើកដំបូងផលិតឡើងដោយលោកវេជ្ជបណ្ឌិតផ្ទាល់តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here