ឧកញ៉ាគាង សេង ច្រានចោលរឿងទំនាក់ទំនងអាជីវកម្ម ជាមួយKO1

0

បន្ទាប់ពីមានការលើកថាផលិតផលធុងចម្រោះទឹកម៉ាកខេន(KENT) ដែលនាំចូលផ្ដាច់មុខដោយ ក្រុមហ៊ុន គាង សេង ស៊ីមន អ៊ីនធឺណេសិនណល មានការពាក់ព័ន្ធនឹងK01ធ្វើឱ្យមតិមហាជនមានការភ័ណ្ឌច្រលំ ថាផលិតនេះជាកម្មសិទ្ធិរបស់K01 ។ថ្មីៗនេះលោក ឧកញ៉ា គាង សេង ម្ចាស់ក្រុមហ៊ុន ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតផលទឹកញរទេពល្បីឈ្មោះ បានចេញមុខប្រតិកម្មខ្លាំងដោយច្រាលចោលថា ផលិតផលនេះមានពាក់ព័ន្ធនិងKO1ឡើយ។

លោកគៀង សេង និងលោក ជំទាវ ទុយ ស៊ីមន បានបង្ហាញនូវការខកចិត្តចំពោះការយល់ច្រលំនិងនៅពេលដែលមានមនុស្សមួយចំនួនបានយកផលិតផលនោះទៅអ្នកបង្ហោះតាមបណ្ដាញសង្គមតៗគ្នាដោយពុំបានដឹងការពិតដែលធ្វើអោយប៉ះពាល់ដល់កេរ្ដឈ្មោះផលិតផលរបស់ក្រុមហ៊ុន ព្រោះតែមានការបែងចែកមិនច្បាស់ថាអ្វីជាការគាំទ្រដល់K01 និងអ្វីជាផ្សព្វផ្សាយពាណិជ្ជកម្មក្នុងកម្មវិធីរបស់ K01។

លោក ឧកញ៉ា គាង សេង អគ្គនាយកក្រុមហ៊ុនបានអះអាងក្នុងវេទិកាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ឧសភា នៅស្នាក់ការក្រុមហ៊ុននៅព្រែកហូរថា លោកមានការខកចិត្តយ៉ាងខ្លាំង ដែលក្រុមគណបក្សប្រឆាំងមួយ មានគំនិតស្អប់ចំពោះបុគ្គល K01 ហើយបានអំពាវនាវអោយពលរដ្ឋខ្មែរទាំងអស់ ឈប់បន្តគាំទ្រផលិតផលរបស់ក្រុមហ៊ុនលោក ជាពិសេសគឺឧបករណ៍ចម្រោះទឹកស្អាតម៉ាកខេនរបស់ក្រុមហ៊ុន ដែលផលិតផលនេះ ក្រៅពីមិនមែនជារបស់K01 ក៏មិនពាក់ព័ន្ធនឹងបុគ្គល K01 នោះដែរ។

លោកថាម្ចាស់គណនេយ្យ ដែលស្អប់លោក K01 ហើយបានចោទឧបករណ៍ចម្រោះទឹកម៉ាកខេន ជារបស់K01 ឬពាក់ព័ន្ធនឹងផលិតផលK01 គឺជាការលាបពណ៌ ដោយសារតែធាតុពិតជាក់ស្ដែង គឺផលិតផលមួយនេះ គឺនាំចូលរបស់ក្រុមហ៊ុនលោក ដែលជាក្រុមហ៊ុនឯកជន ដោយគ្រាន់តែបានដាក់ផ្សព្វផ្សាយក្នុងកម្មវិធីរបស់ K01។លោកថា ក្រុមហ៊ុនលោកគ្រាន់តែបានចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីបន្តផ្ទាល់របស់K01 បន្ទាប់ពីឃើញកម្មវិធីរបស់លោកមានអ្នកមើលច្រើនប៉ុណ្ណោះ ទើបការប្រកាសស្នើអោយឈប់ប្រើផលិតផលម៉ាកខេន ដើម្បីធ្វើបាបK01 គឺជារឿងមិនគួរមាន។ លោកថាក្នុងនាមលោកជាម្ចាស់ក្រុមហ៊ុន លោកត្រូវសំលឹងមើលកម្មវិធីដែលមានប្រជាប្រិយភាពសម្រាប់ការផ្សព្វផ្សាយ ហើយក្រៅពីកម្មវិធីរបស់ K01 លោកក៏បានផ្សព្វផ្សាយក្នុងកម្មវិធីរបស់អ្នកធ្វើកម្មវិធីល្អៗផ្សេងៗទៀតផងដែរ ដោយមិនគួរស្អប់ ឬគុំគួន ចំពោះបុគ្គល K01 ហើយមកចោទថាផលិតផលដែលផ្សាយពាណិជ្ជកម្មក្នុងកម្មវិធីរបស់ K01 គឺជាក្រុមហ៊ុនរបស់K01 ឬជាក្រុមហ៊ុនគាំទ្ររបស់សកម្មភាព K01 ហើយអំពាវនាវអោយឈប់គាំទ្រដល់ក្រុមហ៊ុនដែលគ្រាន់តែចូលរួមឧបត្ថម្ភនោះទេ។

លោកថាការប្រកាសអោយពលរដ្ឋឈប់បន្តប្រើធុងចម្រោះទឹកស្អាតម៉ាកខេន មិនខុសពីជំរុញអោយពលរដ្ឋមិនស្គាល់ពីតម្លៃនៃផលិតផលដែលមានប្រយោជន៍ចំពោះសុខភាព និងជំរុញអោយផលិតផលដែលមានដែលបាននាំចូលក្នុងបំណងលើកកម្ពស់ដល់សុខភាពរបស់ពលរដ្ឋ ត្រូវបានគេមើលរំលងនោះទេ។ លោកឧកញ៉ា គាង សេង បន្តថា ផលិតចម្រោះទឹកម៉ាកខេន គឺជាផលិតផលចម្រោះទឹកកម្រិតអន្តរជាតិមកពីប្រទេសឥណ្ឌា ដោយផលិតផលមួយនេះ មានសមត្ថភាពខ្លាំងដោយអាចចម្រោះទឹកកង្វក់មិនថាមានមេរោគ ឬកំទេចកាកល្អិតអោយឆ្លងកាត់បានទេ។ ជាក់ស្ដែងសូម្បីតែ ស្រា ភេសជ្ជៈ និងទឹកសមុទ្រជាដើម អោយតែឆ្លងកាត់ម៉ាស៊ីនចម្រោះទឹកនេះ នឹងក្លាយជាទឹកស្អាត មានអនាម័យគ្មានមេរោគ១០០ភាគរយ។

លោក​ប្រាប់ទៀតថា ផលិតផលនេះមានរន្ធចម្រោះតូចជាងសសៃសក់ដល់រាប់សិបដង ទើបគ្រួស និងកំទេចកំទីមេរោគទាំងឡាយ ដែលមាននៅក្នុងទឹកមុនការឆ្លងកាត់កន្លែងចម្រោះ មិនអាចហូរច្រោះឆ្លងកាត់បានទេ ដែលលោកបានហៅការនាំចូលផលិតផលនេះមកកាន់ទីផ្សារកម្ពុជាថា ជាការរួមចំណែកជួយដល់សង្គម ពោលគឺកុំអោយមានពលរដ្ឋប្រឈមនឹងការទទួលទានទឹកកង្វក់មានមេរោគ ដែលខ្វះអនាម័យ។ មកទល់ពេលនេះ ក្រុមហ៊ុនរបស់លោកបាននាំចូលផលិតផលម៉ាកខេនពីប្រទេសឥណ្ឌាមកកាន់កម្ពុជា មិនតិចជាង៦០មុខនោះទេ ដោយក្នុងនោះរួមមាន ឧបករណ៍ចម្រោះទឹកសមុទ្រជាទឹកស្អាត ធុងចម្រោះទឹកធម្មតាជាទឹកស្អាត និងម៉ាស៊ីនក្រឡុកទឹកផ្លែឈើដែលច្រោះមកចេញជាសារជាតិគ្មានមេរោគជាដើម ដែលម៉ាស៊ីនទាំងនេះ សុទ្ធតែមានប្រយោជន៍ចំពោះសុខភាព។

ក្រុមហ៊ុនក៏បាននាំចូលផលិតផលព្យាបាលភ្នែកម៉្ញូប ឧបករណ៍ម៉ាស្សាភ្នែក និងឧបករណ៍សម្អាតបន្លែផ្លែឈើជាដើមផងដែរ ទើបលោកយល់ថា បើគ្រាន់តែក្រុមហ៊ុនរបស់លោកចូលរួមផ្សព្វផ្សាយក្នុងកម្មវិធីរបស់K01 ហើយដោយសារតែស្អប់K01 ស្រាប់តែស្នើអោយឈប់ប្រើផលិតផលដែលចូលរួមឧបត្ថម្ភក្នុងកម្មវិធីនោះ គឺជារឿងមិនស្របគ្នា។ យ៉ាងណាមិញ លោកថាមិនទាន់អាចដកស្ពុនស័រចេញពីកម្មវិធីរបស់លោក K01 នោះឡើយទេ ដោយសារតែមុនផ្សព្វផ្សាយ ក្រុមហ៊ុនលោក និងក្រុមហ៊ុនរបស់លោក K01 ក៏មានកុងត្រាពីរយៈពេលផ្សព្វផ្សាយជាមួយគ្នា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here