តារាខ្មែរមួយក្រុម ចុះជួយចែករំលែកទុក្ខលំបាករបស់កុមារមានសតិមិនប្រក្រតី

0

កាលពីព្រឹកថ្ងៃទី១៩ មេសា តារាកំប្លែង និងតារាសម្ដែងមួយក្រុម ក្រោមការដឹកនាំរបស់អ្នកស្រី គង់ វណ្ណា ហៅអ្នកស្រីមីស៑ុបកូនកាត់ ម្ចាស់ហាងមីស៑ុបកូនកាត់កោះពេជ្រ ដែលជាតារាចម្រៀង និងជាតារាសម្ដែងផងដែរ បានចុះទៅជួប និងរួមគ្នាប្រគល់អំណោយរួមមាន អង្ករ ៤០ បាវ. មី ៥០កេស . សៀង ៥០យួរ. ទឹកត្រីទឹកសុីអុីវជាច្រើនយួរ និងថវិកាមួយចំនួន ប្រគល់ជូនដល់បុរីទារក និងកុមារជាតិ នៅម្ដុំផ្លូវដួងងៀប២០០៤ ដែលមណ្ឌលចិញ្ចឹមកុមារបាត់បង់សតិបញ្ញា និង ឳពុកបោះបង់ចោលធំជាងគេ ដែលកំពុងរងការខ្វះខាត។ ម្នាក់ៗសុទ្ធតែសម្ដែអារម្មណ៍ក្ដុកក្ដួល និងអាណិតក្មេងទាំងនោះយ៉ាងខ្លាំង ដោយសារតែពួកគេភាគច្រើន គឺត្រូវបានឳពុកម្ដាយបោះបង់ចោលក្នុងពេទ្យ ហើយត្រូវបានមណ្ឌលយកមកចិញ្ចឹមបីបាច់ បើទោះជាមណ្ឌលក៍មិនមានជំនួយគ្រប់គ្រាន់ ក្រៅពីបានថវិការរដ្ឋមួយចំណែកៗរាល់ឆ្នាំ តែមិនគ្រប់តមនរូវការ។

ក្រៅពីប្រគល់អំណោយ អ្នកស្រីគ្រត លោក សាយ សៀរ៉ា នាយតាក់សុី អ្នកនាងភីម អ្នកនាងមីស៑ុបកូនកាត់កោះពេជ្រ និងក្រុមការងារមួយចំនួនទៀត ក៍បានច្រើនរាំធ្វើអោយក្មេងៗទាំងនោះសប្បាយរហូតដល់ចប់ ដោយតារាម្នាក់ៗនិយាយថា ខ្លួនពិតជាក្ដុកក្ដួលណាស់ នៅពេលឃើញសភាពពិតរបស់ក្មេងៗ ស្របគ្នាដែលម្ចាស់មណ្ឌលក៍អះអាងថាមណ្ឌលនេះ មិនសូវមានការផ្ថល់ជំនួយពីសប្បុរសជនខាងក្រៅ ដែលអាចបណ្ដាលមកពីសប្បុរសជនភាគច្រើនមិនសូវស្គាល់ និងមិនសូវដឹងពីការលំបាករបស់មណ្ឌល។

អ្នកស្រី វណ្ណា ហៅអ្នកស្រី មីស៑ុបកូនកាត់កោះពេជ្រ បានអះអាងថា ថវិកដែលបានទិញជាអង្កត និងគ្រឿងឩបភោគបរិភោគទាំងនេះ មិនមែនជាថវិការបស់អ្នកស្រីទាំងនោះទេ ដោយថវិការមួយចំនួនក៍បានពីក្រុមតារាសិល្បៈដែលបានចុះចែកអំណោយ តាមរយៈការបើកវេទិការច្រៀងរាំនៅហាងមីស៑ុបកូនកាត់នៅកោះពេជ្រ ដែលជាហាងប្រើប្រាស់តែឆ្នាំងដីរបស់បងប្អូនអ្នកខេត្តកំពង់ឆ្នាំង ប្រមាណជាជិត២០ថ្ងៃតាំងពីមុនថ្ងៃចូលឆ្នាំនោះផងដែរ។ យ៉ាងណាមិញអ្នកស្រីថាថវិកាដែលបានមកមិនច្រើននោះទេ ដោយថវិកាភាគច្រើនគឺបានពីការកាត់ផលចំណេញក្នុងហាងមីស៑ុបកូនកាត់នៅកោះពេជ្រ និងហាងសមុទ្រខៀវ ដែលអ្នកស្រីបើកអាជីវកម្មប៉ុណ្ណោះ។

អ្នកស្រីថា ការប្រគល់អំណោយជួយដល់បុរីទារក និងកុមារជាតិ ដែលមានជនពិបាកបាត់បង់សតិបញ្ញាប្រមាណជិត១៥០នាក់រស់នៅនៅក្នុងមណ្ឌលនេះ គឺជាលើកទី១ ប៉ុន្តែសម្រាប់សកម្មភាពសប្បុរសធម៍ផ្សេងទៀត ដូចជាជួយដល់គន្ធបុប្ផា និងជួយដល់មណ្ឌលកុមារកំព្រាផ្សេងទៀត គឺអ្នកស្រី និងក្រុមតារាសិល្បៈខាងលើបានធ្វើច្រើនលើកមកហើយ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here