ស្រ្តីគួរប្រុងប្រយ័ត្នចំពោះគ្រឿងសំអាងក្លែងក្លាយដែលកំពុងចរាចរលក់នៅលើទីផ្សារ!

0

គ្រឿងសំអាងដែលជាឡេលាបស្បែក ថ្នាំលាបសក់ និងសាប៊ូកក់ក្លែងក្លាយទម្ងន់៦៨តោន ត្រូវបានសមត្ថកិច្ចចាប់បានជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត បន្ទាប់ដាក់លក់រាយប៉ាយ នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។

ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ដែលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីចាប់បានគ្រឿងសំអាងក្លែងក្លាយនិងផលិតផលខុសច្បាប់ មានទម្ងន់សរុបប្រមាណជាង ៦៨តោន គិតជាទឹកប្រាក់ស្មើនឹងទឹកប្រាក់រាប់លានដុល្លារឯណោះ ដែលនេះជាប្រវត្តិសាស្រ្តនៅកម្ពុជាហើយ។

គ្រឿងសំអាងក្លែងក្លាយទាំងនេះ ចាប់បានជាបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាល ដែលផលិតផលក្លែងក្លាយទាំងនោះ ភាគច្រើនជាម៉ាស៊ីនផលិតគ្រឿងសំអាងក្លែងក្លាយ ថ្នាំលាបសក់ សាប៊ូកក់សក់ និងលេលាបស្បែក ហើយបើសិនជាប្រជាពលរដ្ឋយកទៅប្រើប្រាស់ ទោះបីជាពេលដែលលាបទៅ មិនជ្រាបចូលក្នុងស្បែកក៏ដោយ ប៉ុន្តែអាចមានផលប៉ះពាល់ច្រើនដល់សុខភាពដូចជា ធ្វើឲ្យរលាកស្បែក កើតមហារីកស្បែក និងអាចធ្វើកើតជាជំងឺកមរមាស់ ឬជួនកាលធ្វើឱ្យប្រតិកម្មស្បែកព្យាបាលមិនជា ពេលខ្លះគ្រោះថ្នាក់ដល់ជីវិតក៏មាន។

ដើម្បីជៀសវាងទិញចំផលិតផល គ្រឿងសំអាងក្លែងក្លាយ ស្រ្តីគួរត្រូវចេះពិនិត្យមើលស្លាកសញ្ញាក្រុមហ៊ុន និងច្បាប់អនុញ្ញាត្តិពីក្រសួងស្ថាប័នរដ្ឋឱ្យបានច្បាស់លាស់ កុំទិញទៅតាមការបញ្ចុះបញ្ចូលរបស់អ្នកលក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here