ហង្សម្ចាស់ដី ប្រកាសបន្តដំណើរការដាំចម្ការជូនពលរដ្ឋ បើទោះជាសំណុំរឿងមិនទាន់បញ្ចប់

0

ភ្នំពេញ ៖ ជាការឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៍មានកាលពីល្ងាចថ្ងៃទី ១០ ឧសភា តំណាងក្រុមហុ៑នបានអះអាងថា ក្រុមហ៑ុនមិនបានផ្អាកនោះទេ គឺក្រុមហ៑ុនកាន់តែបង្កើនសកម្មភាពឈូសឆាយដី បណ្ដុះកូនដំណាំ និងតម្រូវអោយអ្នកជំនាញចុះដាំជាចម្ការកាន់តែច្រើនជាងមុន នៅក្នុងប៉ុន្មានថ្ងៃនេះ។

ដីចម្ការនៅស្រុកស្រីស្នំខេត្តសៀមរាប នៅស្រុកឈូក ខេត្តកំពត និងដីចម្ការនៅស្រុកក្រគរ ក្នុងខេត្តពោធិសាត់ គឺត្រូវបានពន្លឿនការឈូសឆាយ រៀបប្រព័ន្ធទុយោទឹក និង ដាំជាចម្ការធុរ៉េន និងចម្ការដូងក្រអូបបានជាច្រើនហិកតារក្នុងប៉ុន្មានថ្ងៃនេះ។ ក្នុងនោះចម្ការផ្កាឈូករ័ត្ន ត្រូវបានតំណាងក្រុមហ៑ុនបញ្ជាក់ថាជិតចេញផ្កាហើយ។

ដ្បិតថារឿងនេះ មិនទាន់ចប់ ប៉ុន្តែក្រុមការងារគឺយើងរឹតបង្កើនសកម្មភាព ព្រោះយើងចង់បង្ហាញអោយអតិថិជនឃើញថាចម្ការពួកគាត់កំពុងត្រូវបានពន្លឿន បើពួកគាត់ចង់មកមើលក្នុងពេលជ្រួលច្របល់នេះ។ តំណាងដដែលប្រកាសថា អតិថិជនដែលជ្រួលច្របល់អាចទៅមើលពីសកម្មភាពឈូសឆាយដី និងបង្កើតជាចម្ការទុកប្រគល់ជូន។

ជាមួយនឹងការអះអាង នៅលើផេករបស់ក្រុមហ៑ុនហង្សម្ចាស់ដី និងក្នុងផេករបស់ក្រុមភ្នាក់ងារ គេឃើញបង្ហោះពីសកម្មភាពឈូសឆាយ និងបង្កាត់ពូជកូនដំណាំយ៉ាងសកម្មក្នុងប៉ុន្មានថ្ងៃនេះ។ ការរៀបប្រព័ន្ធទុយោទឹក ការបណ្ដុះពូជ និងក្នុងដាំចម្ការ ត្រូវបានបង្កើនសកម្មភាពបានច្រើនហិកតារ។

LEAVE A REPLY

Please enter your comment!
Please enter your name here