ក្រដាស់៥០០រៀល ចំនួន៨០លានរៀល របស់អ្នកជំនួញល្បី និងពីពលករកូរ៉េ បានប្រគល់ជូនគន្ធបុប្ផា

0

នៅទីបំផុតថវិការ៉ៃអង្គាសពីពលករខ្មែរធ្វើការនៅក្នុងប្រទេសកូរ៉េ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាហើយ កាលពីល្ងាចថ្ងៃទី២៣ ឧសភា ក្នុងឆ្នាំ២០១៩ ក្រោមវត្តមានលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលជាអ្នកចំណាយរៀបចំការប្រគំតន្ត្រីរ៉ៃអង្គាសនៅក្នុងប្រទេសកូរ៉េ។ ថវិកានេះត្រូវបានប្រកាសថា បានពីទឹកចិត្តពលករកូរ៉េ ចំនួន២០លានរៀល និងការបន្ថែមថវិការបស់បុរីឡេងណាវ៉ាត្រា ចំនួន៦០លានរៀលទៀត ដោយក្នុងការប្រគល់នោះក៍មានវត្តមានតារាចម្រៀងខេម និង លោកហេង ឡុង តំណាងសមាគមសិល្បករខ្មែរផងដែរ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានអះអាងថា ថវិការដែលយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួប៨០លានរៀលនេះ ថវិកាបដែលបានពីការរៃអង្គាសពីបងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េតែ២០លានរៀលប៉ុណ្ណោះ ទើបលោកសម្រេចបន្ថែមថវិការបស់បុរីចំនួន៦០លានរៀលទៀត ដើម្បីបង្គ្រប់៨០លានរៀល ស្មើនឹង២មុឺនដុល្លារ។

លោកប្រាប់មូលហេតុដឬលលោកបានប្ដូរថវិកាជំនួយយសុទ្ធតែក្រដាសប្រាក់៥០០រៀល យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា គឺដោយសារតែលោកចង់ពញាក់អារម្មណ៍ អោយស្គាល់ពីតម្លៃប្រាក់រៀល និងដើម្បីអោយបងប្អូនដឹងថា បើចង់ជួយមន្ទីរពេទ្យគន្ធបុប្ផា មិនបាច់ចាំមានដល់រាប់រយដុល្លារនោះទេ គឺមានត្រឹម៥០០រៀល ឬ មានត្រឹមប៉ុន្មានពាន់រៀល ក៍អាចរួមចំណែកជួយបាននោះដែរ តាមរយៈការរៃអង្គាសនានា។ លោកថានេះជាលើកទី៣ហើយ ដែលលោកបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពី២លើកមុនគឺមានចំនួន៥០លានរៀល និង៨០លានរៀលរួចមកហើយ។ លោកមិនប្រកាសថានឹងធ្វើបែបនេះអោយបានទៀងទាត់នោះទេ ប៉ុន្តែលោកថានឹងនៅតែបន្តជួយគន្ធបុប្ផាតាមលទ្ធភាព។

តារាចម្រៀងខេម និង លោក ហេង ឡុង តំណាងសិល្បករខ្មែរ បានបញ្ជាក់ស្របគ្នាថា ការប្រគល់ជូននូវថវិកានេះ គឺបង្ហាញយ៉ាងច្បាស់ថា ថវិការៃអង្គាសពីបងប្អូននៅក្នុងប្រទេសកូរ៉េ ត្រូវបានបហរគល់ដល់ដៃរបស់មន្ទីរពេទ្យគន្ធបុប្ផាហើយ លោកអ្នកទាំង២ដែលបានចូករួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ បានបង្ហាញអារម្មណ៍សប្បាយចិត្ត។ លោកខេម និយាយថា នៅពេលបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបែបនេះ កាន់តែធ្វើអោយលោកមានកម្លាំងច្រៀងរាំរៃអង្គាសនៅក្នុងសកម្មភាពនេះខ្លាំងឡើង ដោយលោកប្រកាសថា នឹងបន្តជួយច្រៀងមិនគិតកម្រៃបន្ថែមទៀត។ ដូចគ្នាដែរលោក ហេង ឡុង ក៍អះអាងថាគឺជាលើកទី១ផងដែរ ដែលការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ តាមរយៈការរៀបចំរបស់ក្រុមហ៑ុនឡេងណាវ៉ាត្រា ធ្វើការរៃអង្គាសប្រាក់ពីពលករកូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here