អ្នកបុរាណវិទូបរទេស ថាផ្នូរព្រះបាទសូរ្យវរ្ម័នទី ២ អាចស្ថិតនៅកំពូលប្រាសាទអង្គរ (វីដេអូ)

0

ក្រោយ​មានការ​សិក្សា​អស់​ជាច្រើន​ឆ្នាំ អ្នក​បុរាណ​វិទូ​ជនជាតិ​បរទេស​ម្នាក់​បានធ្វើការ​សន្និដ្ឋានថា​ផ្នូរ​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី ២ អាច​ស្ថិតនៅលើ​កំពូល​ប្រាសាទអង្គរវត្ត។

ពាក់ព័ន្ធ​នឹង​ផ្នូរ​របស់​ទ្រង់ បុរាណ​វិទូ​លើ​ពិភពលោក​ជាច្រើន​ជឿថា គឺ​ស្ថិតនៅក្នុង​កំពូល​ប្រាសាទអង្គរវត្ត ព្រោះ​វា​មាន​ជាប់​ទាក់ទិន​នឹង​បាតុភូត​អស្ចារ្យ Equinox ដែល​ព្រះអាទិត្យ​រះ​នៅ​ចំ​ពីលើ​កំពូល​ប្រាសាទ​ពីរដង​ក្នុង​មួយឆ្នាំ។ក្នុងមួយឆ្នាំៗ មាន​ខែ​ខ្លះ​ថ្ងៃ​វែង​ជាង​យប់ ហើយ​ខែ​ខ្លះទៀត​យប់​វែង​ជាង​ថ្ងៃ ប៉ុន្តែ​ក្នុងនោះ​មាន​ខែ​ពីរ ដែល​ពេលយប់ និង​ថ្ងៃ​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​នោះ គឺ​នៅពេល​ព្រះអាទិត្យ​គោចរ​បាន ១៨៩ ថ្ងៃ​ម្តង ដែល​ត្រូវ​នឹង​ថ្ងៃទី ២០ ឬ ២១ ខែមីនា និង​ពេលដែល​ព្រះអាទិត្យ​គោចរ​បាន ១៧៦ ថ្ងៃ​ម្តងទៀត ដែល​ត្រូវ​នឹង​ថ្ងៃទី ២១ ឬ២២ ខែកញ្ញា។បើ​និយាយ​ពី​បាតុភូត Equinox ដោយ​គន់គូរ​តាម​ក្បួន​តារាសាស្ត្រ និង​លោកធាតុ​វិទ្យា​នេះហើយ ដែល​ស្ថាបត្យករ​បុរាណ​កសាង​អង្គរវត្ត ឲ្យ​ឆ្លុះ​ប្រៀប​នឹង​ចក្រ​វា​ឡ​ផង និង​វដ្ត​សង្សារ​របស់​ចក្រ​វា​ទ្ប​ផង ដោយ​យក​ប្រាង្គ​កណ្តាល នៃ​អង្គរវត្ត​ជា​គោល​កណ្តាល និង​ជា​ចំណុចសូន្យ​សម្គាល់​គោចរ​របស់​ព្រះអាទិត្យ។

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖

LEAVE A REPLY

Please enter your comment!
Please enter your name here