មិនធម្មតា ពលករសោះ! ឡេង ណាវ៉ាត់ត្រា​ រកស៊ីក្លាយជាឧកញ៉ារហូតសម្ដេចតេជោសរសើរ

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលលោក ឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មGalaxy ជាតារាចម្រៀង និងបានក្លាយជាម្ចាស់បុរីធំមួយ ត្រូវបានលោកនាយករដ្ឋមន្ត្រីលើកសរសើរមិនដាច់ពីមាត់ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូប្រមាណជាង៣ពាន់នាក់ កាលពីព្រឹកថ្ងៃទី៦ ឧសភា នៅកោះពេជ្រ។ លោកបានបង្ហាញពីអារម្មណ៍រំភើបយ៉ាងខ្លាំង បន្ទាប់ពីដឹងថាឈ្មោះ និងការប្រឹងប្រែងរបស់លោក ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី លើកសរសើរនៅក្នុងថ្ងៃនោះ។

អ្នកចូលរួមក្នុងពិធីសំណេះសំណាលនោះ សុទ្ធតែមានការភ្ញាក់ផ្អើលនៅពេលសម្ដេចនាយករដ្ឋមន្ត្រីលើកសរសើរពីឈ្មោះ ឡេង ណាវ៉ាត់ត្រា ជាពិសេសសម្រាប់អ្នកដែលមិនដែលមិនស្គាល់ពីមុនមក។ នៅក្នុងពិធីសំណេះសំណាលនោះសម្ដេចមានប្រសាសន៍ថា លោកគឺជាពលករកូរ៉េតែម្នាក់ដែលក្នុងពេលធ្វើការបានសន្សំលុយកាក់ទិញដីទិញធ្លី ហើយក្រោយត្រលប់មកវិញក៏ក្លាយជាអ្នកជំនួញដីធ្លី និងជាម្ចាស់បុរីធំមួយត្រឹមតែវ័យប្រមាណ៣០ឆ្នាំ។ សម្ដេចបន្តសរសើរចំពោះ លោកឡេង ណាវ៉ាត់ត្រា ម្ដងហើយម្ដងទៀតនៅក្នុងអង្គពិធីទាំងមូល ដោយសម្ដេចបានអះអាងដោយផ្ទាល់មាត់ថា បានខលទៅលោក ឡេង ណាវ៉ាត់ត្រា បន្ទាប់ពីដឹងថាលោកមានបំណងជួយដល់មន្ទីរពេទ្យគន្ធបុប្ផានោះផង។

សម្ដេចតេជោហ៊ុន សែនបានបញ្ជាក់ថា លោកឡេង ណាវ៉ាត់ត្រា គឺជាមនុស្សដែលគួរតែលើកទឹកចិត្ត ហើយបានប្រកាសថាលោកគឺជាពលករកូរ៉េតែម្នាក់ដែលសម្ដេចយល់ថាគឺជាមនុស្សពូកែម្នាក់ ដែលអាចវិវត្តន៍ពីជីវិតកម្មករនៅក្រៅប្រទេស មកក្លាយជាម្ចាស់ជំនួញទ្រង់ទ្រាយធំបាន។

ជាមួយការលើកសរសើរពីប្រមុខរាជរដ្ឋាភិបាល លោក ឡេង ណាវ៉ាត់ត្រា បានបង្ហាញពីអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីឮដំណឹងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខដឹកនាំ លើកយកឈ្មោះលោក និងមានការចាប់អារម្មណ៍ពីជីវិតតស៊ូរបស់លោកយកមកនិយាយនៅក្នុងពិធីសំណេះសំណាលដ៏ធំមួយ។

លោកបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលសម្ដេចប្រមុខដឹកនាំបានចាប់អារម្មណ៍យកលើកឡើងពីឈ្មោះខ្ញុំដូច្នេះ គ្រាដែលសម្ដេចមានកិច្ចការងាររាប់រយជំពូក និង កម្រមនុស្សសាមញ្ញដូចខ្ញុំទទួលបានសំណាងអាចអោយសម្ដេចចាប់អារម្មណ៍ រហូតដល់ថ្នាក់លើកយកឈ្មោះមកសរសើរណាស់»។ ជាមួយគ្នានេះលោកក៏បានបន្ដថា នេះជាកម្លាំងចិត្ដមួយដ៏អស្ចារ្យសម្រាប់លោក ដើម្បីបន្ដកិច្ចការងារធ្វើយ៉ាងណាដើម្បីចូលរួមជួយដល់សង្គមជាតិបន្ដទៀត៕

  

 

LEAVE A REPLY

Please enter your comment!
Please enter your name here