កាន់តែពិសេស ! សប្បាយទិញសម្លៀកបំពាក់ម៉ាកល្បីពីហាង Ella Brand Shop ផ្សារទំនើប OLYMPIA

0

ភ្នំុពេញ ៖ ជាឱកាសពិសេសដ៏កម្រមាន ជាមួយនឹងការទិញសម្លៀកបំពាក់ដ៏ស្រស់ស្អាតទាន់សម័យសម្រាប់បណ្តាយុវវ័យទាំងអស់ ដោយការផ្តល់ជូននូវកម្មវិធីទិញបញ្ចុះតម្លៃគ្រប់ប្រភេទចំនួន២០ភាគរយ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ។

ម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាត និងទាន់សម័យ យ៉ាងសម្បូរបែប ម៉ាក Ella Brand ដែលមានប្រភព និងល្បីឈ្មោះប្រចាំប្រទេសសិង្ហបុរី ត្រូវបាននាំចូលមកដាក់លក់យ៉ាងទូលាយនៅក្នុងផ្សារទំនើប OLYMPIAជាន់ផ្ទាល់ដី ដែលទើបតែបើកសម្ពោធដំណើរលក់ជាផ្លូវការកាលពីដើមសប្ដាហ៍កន្លងទៅនេះ។

ជាបទពិសោធន៍នៅត្រឹមរយៈពេល ៥ថ្ងៃ នៃការបើកលក់ជាផ្លូវការ សម្លៀកបំពាក់ ម៉ាក Ella Brand គ្រប់ម៉ូដ ទាំងបុរស ទាំងនារី ត្រូវបានទទួលការសាទរពីសំណាក់មិត្តយុវវ័យយ៉ាងកុះករ។

សម្លៀកបមពាក់ម៉ាក Ella Brand ដែលកំពុងតែដាក់តាំងលក់នៅក្នុងផ្សារទំនើបលំដាប់ពិភពលោកខាងលើនេះ មានច្រើនជម្រើស ច្រើនសណ្ឋាន ដូចជាសម្លៀកបំពាក់បែបធម្មតាសម្រាប់នៅផ្ទះ សម្លៀកបំពាក់សម្រាប់ដំណើរទេសចរណ៍កម្សាន្ត សម្លៀកបំពាក់សម្រាប់ចូលរួមពិធីស្រមោ-ស ឬកម្មវិធីជប់លៀងផ្សេងៗ។ បន្ថែមពីនេះ គ្រប់ម៉ូដសម្លៀកបំពាក់ពីហាង Ella Brand Shop នឹងជួយធ្វើឱ្យបណ្តាយុវវ័យទាំងអស់បង្ហាញពីភាពទាន់សម័យរបស់ខ្លួនយ៉ាងអស្ចារ្យបំផុត។

Ella Brand Shop ក្រៅពីមានលក់សម្លៀកបំពាក់បុរស-នារី យ៉ាងស្រស់ស្អាតជាច្រើនម៉ូដ ច្រើនប្រភេទ ក៏មានលក់កាបូបដៃ កាបូបស្ពាយ ស្បែកជើង កន្សែងបង់ក ក្រម៉ា មួក ខ្សែក្រវ៉ាត់ ផងដែរ ។

តោះនៅចាំអីទៀត ទៅទទួលយកភាពស្រស់ស្អាត និងទាន់សម័យពីហាងលក់សម្លៀកបំពាក់ Ella Brand Shop ទាំងអស់គ្នា……

LEAVE A REPLY

Please enter your comment!
Please enter your name here