ទស្សនទាន សន្តិភាព នៃសូក្រាត

0

ការ​សង​សឹក​ជា​ប្រភព​របស់​ទុក្ខ​ តែ​មនុស្ស​នៅ​តែ​ចូលចិត្ត​ធ្វើ​ការ​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ក្នុង​ផ្លូវ​ខុស​ឆ្គង។ តាម​ពិត​ការ​សង​សឹក​មិន​មែន​​ជា​អ្វី​ដែល​មនុស្ស​ត្រូវ​ធ្វើ​ដើម្បី​ស្វែង​រក​ចំណុ​ច​ស្មើ​ភាព​លើ​ដំណោះ​ស្រាយ​បញ្ហា​នោះ​ឡើយ តែ​វា​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ទង្វើរ​ខុស​ឆ្គង ដែល​បន្តរ​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។ កាល​ណា​មនុស្ស​ណា​ម្នាក់​បាន​ធ្វើ​ខុស​ទៅ​លើ​ជន​ណា​ម្នាក់​គេ​តែង​តែ​មាន​ភាព​ភ័យ​ខ្លាច​ហើយ​មិន​អាច​រស់​នៅ​ដោយ​សេចក្តី​ស្ងប់​សុខ​បាន​ឡើយ​ ព្រោះ​គេ​ដឹង​យ៉ាង​ច្បាស់​ថា ពួក​គេ​ប្រាកដ​ជា​ត្រូវ​ទទួល​រង​នូវ​ការ​សង​សឹក​ពី​ជន​រង​គ្រោះ​ដែល​កើត​ចេញ​ពី​ទង្វើ​អា​ក្រក់​របស់​គេវិ​​ញ ចំណែក​ឯ​អ្ន​ក​ដែល​មាន​បំណង​ចង់​សង​សឹក​វិញ​គឺ​រឹត​តែ​មាន​សេចក្តី​ទុក្ខ​ខ្លាំង​ជាង​អ្នក​ដែល​ត្រូវ​គេ​សង​សឹក​នោះ​ទៅ​ទៀត​ ព្រោះ​ថា មុន​ពេល​សង​សឹក​ចិត្ត​របស់​បុគ្គល​នោះ​បាន​ពោរ​ពេញ​ទៅ​ដោយ​កំហឹង​ដែល​ជា​កត្តា​នាំ​អោយ​មាន​សេច​ក្តី​ទុក្ខ​រូច​មក​​ហើយ ក្រោយ​មក​បន្ទាប់​ពី​គេ​ធ្វើ​ការ​សង​សឹក​បាន​សម្រេច គេ​ក៏​នៅ​តែ​មិន​ស្ងប់​ចិត្ត​ដដែល​ព្រោះ​ពេល​នេះ​ជា​ពេល​ដែល​គេ​ត្រូវ​ភ័យ​ព្រួយ​ពី​ការ​សង​សឹក​ពី​ភាគី​ម្ខាង​ទៀត​ទៅ​វិញ។

ស្រប​ជា​មួយ​គ្នា​នេះ​ដែរ សូក្រាត ដែល​ជា​ទស្សនៈ​វិទូ​ក្រិច​ដ៏​ល្បី​ល្បាញ បាន​បង្ហាញ​ទស្សនៈ​ទាន​ដ៏​ប្រពៃ​មួយ​ស្តី​ពី​ការ​សង​សឹក​ថា “អ្នក​ដែល​ទទួល​រង​របួស ឬ​ការ​ឈឺ​ចាប់​មិន​គួរ​សង​សឹក​ដោយ​ធ្វើ​ឲ្យ​គេ​រង​របួស​ ឬ​ឈឺ​ចាប់​វិញ​ទេ ពី​ព្រោះ​វា​គ្មាន​ហេតុ​ផល​ត្រឹម​ត្រូវ​នឹង​ធ្វើ​អំពើ​អយុត្តិធម៌​ហើយ​វា​ក៏​មិន​ត្រូវ​ដែរ​ដែល​អ្នក​ធ្វើ​អោយ​គេរ​បួស​វិញ ឬ​ក៏ធ្វើ​អំពើ​អាក្រក់​ដាក់​នរណា​ម្នាក់​ទោះ​ជា​យើង​ទទួល​រង​គ្រោះ​ច្រើន​ពី​គេ​ក្តី”។ ត្រង់​ចំណុច​នេះ​សូក្រាត ចង់​បញ្ជាក់​ថា ការ​សង​សឹក​គឺ​មិន​មែន​នេះ​ជា​ហេតុ​ផល​សម​ស្រប​បំផុត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ឬ​ស្វែង​រក​យុត្តិ​ធម៌​នោះ​ឡើយ។ ការ​សង​សឹក​មិន​នាំ​អោយ​មាន​សេចក្តី​សុខ​ដល់​មនុស្ស​ឡើយ ហើយ​ការ​សង​សឹក​ក៏​មិន​អាច​ជួយ​អ្វី​ដល់​មនុស្ស​បាន​ដែរ ព្រោះ​ថា ប្រសិន​បើ​បុគ្គល​ម្នាក់ ធ្វើ​ខុស​មក​លើ​យើង ហើយ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ដែល​គេ​ធ្វើ​ដាក់​យើង​នោះ​ទៅ​គេ​វិញ​ក៏​វា​គ្មាន​អ្វី​ជា​ប្រយោជន៍​សម្រាប់​យើង​សោះ​ឡើ​យ ផ្ទុយ​ទៅ​វិញ​វា​បែរ​ជា​នាំ​យើង​អោយ​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ខុស​ឆ្គង​ម្តង​ហើយ​ម្តង​ទៀត រហូត​ក្លាយ​ទៅ​ជា​ទ​ម្លាប់​នៃ​ការ​សង​សឹក ឬ​ក្លាយ​ទៅ​ជា​ជំលោះ​ដ៏​ធំ​ធេង​មួយ ទោះ​បី​ជា​វា​ជា​រឿង​តិច​តួច​ក៏​ដោយ។

ហេតុ​នេះ​ទស្សនៈ សូក្រាត​ដែល​បាន​បង្ហាញ​អោយ​យើង​ឃើញ​ខាង​លើ​នេះ ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ក្នុង​ការ​ស្វែង​រក​សេចក្តី​សុខ និង​ហេតុ​ផល​ត្រឹម​ត្រូវ​សម្រាប់​ជីវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here