11 ចំណុចធ្វើឲ្យរថយន្ត Ford Fiesta ស័ក្ដិសមបំផុតសម្រាប់បើកបរនៅក្នុងទីក្រុង

0

បច្ចុប្បន្ននេះ យើងសង្កេតឃើញថាកំនើនអ្នកប្រើប្រាស់រថយន្តក្នុងទីក្រុងភ្នំពេញមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាហេតុធ្វើឲ្យការចរាចរណ៍នៅលើដងផ្លូវកាន់តែមានសភាពមមាញឹកឡើងពីមួយថ្ងៃទៅមួយថ្ងៃ នឹងធ្វើឲ្យមានការកកស្ទះចរាចណ៍រៀងរាល់ថ្ងៃ។ ដូច្នេះហើយ ការជ្រើសរើសប្រភេទ ទំហំ និងបច្ចេកវិទ្យារបស់រថយន្តពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នករស់នៅក្នុងទីក្រុង។

រថយន្តដែលមានរាងតូចមិនត្រឹមតែងាយស្រួលក្នុងការបើកបរនោះទេ វាថែមទាំងជួយសន្សំពេលវេលា និងប្រាក់កាសឲ្យអ្នកប្រើប្រាស់ទៀតផង។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Ford ក៏បានផលិតនូវរថយន្ត Ford Fiesta ជារថយន្តខ្នាតតូចមួយប្រភេទដែលត្រូវបានគេនិយមប្រើប្រាស់ជុំវិញពិភពលោក ដោយសាររូបរាងដ៏គួរឲ្យទាក់ទាញ សុវត្ថិភាពខ្ពស់ គួបផ្សំជាមួយនឹងភាពឆ្លាតវៃនៃបច្ចេកវិទ្យា ដែលបំពាក់នៅលើរថយន្តនេះ។ Ford Fiesta បានរចនាឡើងជាមួយនឹងរូបរាងតូច ច្រឡឹង ព្រមទាំងផ្តល់ភាពងាយស្រួលក្នុងការបើកបរនៅក្នុងទីក្រុង និងផ្ដល់ភាពងាយស្រួលក្នុងការចូលចតនៅតាមទីសាធារណៈដែលតូចចង្អៀតផងដែរ។

រថយន្តនេះបានរចនាឡើងបែបស្ព័រ បំពាក់ទៅដោយទ្វារចំនួនប្រាំ។ ផ្នែកខាងក្នុងនៃរថយន្តត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយនឹងកៅអីដែលមានផាសុកភាព និងបច្ចេកវិទ្យាទំនើបទាន់សម័យជាច្រើនរួមមាន៖

  1. ការបញ្ឆេះរថយន្តដោយ មិនបាច់ប្រើសោរ ងាយស្រួលក្នុងការប្រើប្រាស់។
  2. ការផ្សារភ្ជាប់ការកំសាន្ត ជាមួយប្រព័ន្ធ Ford SYNC ដែលអាចបញ្ជាដោយសម្លេង (Voice Command) ទៅលើវិទ្យុ តន្ត្រីនិងការកំសាន្ដផ្សេងៗ។
  3. រថយន្តនេះបំពាក់ដោយម៉ាស៊ីន0L Eco-boost ជំនាន់ថ្មី គឺជាម៉ាស៊ីនរថយន្តមួយប្រភេទ ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន Ford ត្រូវបានគេទទួលស្គាល់ជាម៉ាស៊ីនដែលមានកម្លាំងខ្លាំង ស៊ីប្រេងតិច និងជួយកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន។
  4. ប្រព័ន្ធទប់លំនឹងរថយន្ត (Electronic Stability Program) ដែលមានមុខងារយ៉ាងសំខាន់ក្នុងការទប់លំនឹងរថយន្ត និងបញ្ជៀសការក្រឡាប់
  5. ប្រព័ន្ធទប់លំនឹងពេលឡើង ចំណោត (Hill Start Assist with Brake Support) ដែលអាចទប់រថយន្តនៅលើចំណោតបានរយៈពេល 2វិនាទីដោយពុំចាបាច់ជាន់ហ្វ្រាំង
  6. ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច (Electronic Brake Assist) ងាយស្រួលក្នុងការជាន់ហ្វ្រាំងក្នុងករណីបន្ទាន់
  7. សេនសឺខាងក្រោយចំនួន៤គ្រាប់ជំនួយនៅពេលចូលចតដែលផ្ដល់សញ្ញាជាសម្លេងនៅពេលមានឧបសគ្គនៅខាងក្រោយ
  8. ចង្កូតអេឡិចត្រូនិច ធូងាយស្រួលបើកបរ (Electronic Power Assisted Steering)
  9. ចង្កៀងខាងមុខបិទបើកអូតូ (Automatic Headlamp)
  10. ផ្លិតទឹកអូតូ (Rain-Sensing Wipers)
  11. មានកន្លែងផ្ទុកឥវ៉ាន់បានច្រើន (Extra Storage Compartments)

LEAVE A REPLY

Please enter your comment!
Please enter your name here