ការធ្វើតេស្តរបស់ Ookla បញ្ជាក់ថា Cellcard រក្សាតំណែងក្រុមហ៊ុនអ៊ីនធើណិតលឿនជាងគេ

0

លទ្ធផល​ចុងក្រោយ​បំផុត​ពី Ookla លើ​ការធ្វើ​តេស្ត​ល្បឿន​អ៊ី​ន​ធើ​ណិ​ត នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាសថា ក្រុមហ៊ុន ​Cellcard  នៅតែ​ជា​ក្រុមហ៊ុនដែលមាន​ល្បឿន​អ៊ី​ន​ធើ​ណិ​ត 4G លឿន​ជាងគេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា។

ចំពោះលទ្ធផល​នេះ គឺជា​ទ​ន្និ​ន័យ​នៃ​ការធ្វើ​តេស្ត​ដែល Ookala ប្រមូលបាន​ចាប់ពី​ខែ កក្កដា ដល់​ខែធ្នូ ឆ្នាំ 2017។ ការឈ្នះនេះ បន្ទាប់ពី Cellcard  បានទទួល​ពិន្ទុសរុប លើ​ការធ្វើ​តេស្ត​ល្បឿន 19.64 MBps ស្របពេលដែល Smart Axiata មានល្បឿន 4G ជាមធ្យម នៅ 16.6 Mbps ប៉ុណ្ណោះ។ ជ័យលាភី​នេះ​គឺ Cellcard ​ទទួលបាន​បន្ទាប់ពី ការ​ឈ្នះ​ពានរង្វាន់​លើ​ល្បឿន អ៊ី​ន​ធើ​ណិ​ត​ពី OpenSignal ដែល​បានប្រកាស​ក្នុង ស​ន្និ​សិទ្ធ​ទូរស័ព្ទ​ពិភពលោក កាលពី​ខែ​កុ​ម្ភះ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Cellcard  លោក អៀន វ៉ាត​សុន បាន​លើកឡើងថា លទ្ធផល​ពី Ookla នេះ គឺជា​សម្មតិ​ផល​ថ្មី​មួយទៀត បន្ទាប់ពី​យើង ធ្វើការ​ពង្រីក​វិសាលភាព បណ្តាញសេវា​របស់​យើង កាលពី​ដើមខែ មករា ឆ្នាំ 2017 ដែល​យើង​មាន​អង់​តែ​ន​រហូត ដល់ 200 កន្លែង។

លោក​បាន​បន្តទៀតថា សព្វថ្ងៃនេះ Cellcard ​មាន​អង់​តែ​ន​រហូតដល់ 3000 កន្លែង​ដែល​អាច ឲ្យ​អតិថិជន​រហូត​រីករាយ​ជាមួយ​អ៊ី​ន​ធើ​ណិ​ត ល្បឿន​លឿន​របស់​យើង។ “បណ្តាញ​សេវា​របស់​យើង​មានការ​កើនឡើង 400% លើ​ការប្រើប្រាស់​ទ​ន្និ​ន័យ​អ៊ី​ន​ធើ​ណិ​ត​ចាប់តាំងពី​ខែមករា ឆ្នាំ 2017 ដែល​យើង​ស​ង្គេ​ត​ឃើញថា អតិថិជន​ប្រើ​ច្រើនជាង​ទ្វេដង​ជា​មធ្យម” “ក្នុងនាម​ជា​ក្រុមហ៊ុន ទូរ​ទម​នាគ​មន៍​ឈានមុខ​គេ Cellcard  នៅតែ​បន្ត​ផ្តល់នូវ​ការ ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ក្នុងតម្លៃ​សមរម្យ​បំផុត និង​លឿន​បំផុត​ដើម្បី​លើកស្ទួយ ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​យើង”។

ដើម្បី​កំណត់​ពី​អ៊ី​ន​ធើ​ណិ​ត​ដែលមាន ល្បឿន​លឿន​បំផុត នៅក្នុង​ប្រទេស​កម្ពុជា Ookla បានធ្វើការ​ប្រៀបធៀប លទ្ធផល​នៃ​ការ ធ្វើតេស្ត​របស់​អ្នកប្រើប្រាស់ម្នាក់ៗ ដែល​ធ្វើតេស្តលើ​កម្មវិធី​ទូរស័ព្ទ Speedtest នៅលើ iOS និង Android ពី​អ្នកប្រើប្រាស់​ទ​ន្និ​ន័យ​អ៊ី​ន​ធើ​ណិ​ត​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា មុន​កំលុងពេល​ប្រគល់​ពានរង្វាន់៕

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here