ថ្ងៃដំបូងនៃការចេញលក់ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Pro, Y9 2018 និង Nova 3e លក់ដាច់គ្មានសល់

0

អស្ចារ្យ​បំផុត ត្រឹមតែ​ថ្ងៃ​ដំបូង​នៃ​ការចេញលក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទូរស័ព្ទ Huawei Y7 Pro, Y9 2018 និង Nova 3e ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន Huawei បានប្រកាស់​ឲ្យ​ដឹងថា​ខ្លួន​បានទទួល​ជោគជ័យ​ថ្មី​បំផុត​សឹង​មិន​ធ្លាប់មាន​ពីមុនមក ខណៈ​ថ្ងៃ​ដំបូង​ស្មា​ត​ហ្វូ​ន​ទាំងនោះ​ត្រូវបាន​អតិថិជន​ទិញ​អស់​គ្មាន​សល់​ស្ដុក។

លោក Jeff Yang នាយក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា ឲ្យ​ដឹងថា​កាលពីពេលថ្មីៗនេះ​ថា “យើង​ទទួល​បានការ​កក់​ច្រើន​លើសពី​ការរំពឹងទុក សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី៣ម៉ូ​ដែល Huawei Nova 3e (P20 lite), Huawei Y9 2018, និង Huawei Y7 Pro 2018 ហើយ​មកដល់​ភ្លាម គឺថា​អស់​ភ្លែត​តែម្តង។ សម្រាប់​អតិថិជន​ដែល​ខកខាន អាច​កក់​បន្ថែម​សម្រាប់​ស្តុក​ទី 2 ឥឡូវនេះ Huawei nova 3e (P20 lite) តម្លៃ $329 ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរស័ព្ទ ដង Selfie Stick ស៊ីម ស្មា​ត និង​កញ្ចប់​ធំ​ម្ម៉​ង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរ​សព្ទ, ដប​ទឹក ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង 8 សប្តាហ៍។

អតិថិជន អា​ចក​ម្ម៉​ង់​ទុក​មុន ដោយ​គ្រាន់តែ អញ្ជើញ​ទៅកាន់​ហាង​លក់​ទូរ​សព្ទ​នានា ជាពិសេស​ហាងដែលមាន​បុគ្គលិក​លក់​រឺ ស្លាក​យីហោ Huawei ទូទាំងប្រទេស ដែល​នៅ​ជិតលោកអ្នក​ជាងគេ។

Huawei nova 3e ឬ P20 lite ជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឆ្នាំ 2018 មាន​រូបរាង​ស្រស់ស្អាត ទាន់សម័យ ខ្យូ​ត​កប់។ ផ្នែក​ខាងក្រោយ ស្រោប​ដោយ​កញ្ចក់​ចែង​ចាង​ឆើតឆាយ​ថ្មី 2.5D គែម​កោង​ស្រោប​ដោយ​លោហធាតុ ជាមួយនឹង​បន្ទះ​ឈី​ប Kirin 659 ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មាន​រ៉េ​ម​ទំហំ 4GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ  64GB, មាន​អេក្រង់​ទំហំ 5.84 អ៊ី​ញ កម្រិត​ភាពច្បាស់ 2280×1080 ភិ​ច​សែ​ល FHD+ បំពាក់ កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ 16MP+2MP ទ្រទ្រង់​នូវ​មុខងារ Bokeh (ព្រាល​ផ្ទៃ​ខាងក្រោយ) និង កាមេរ៉ា​មុខ​ទំហំ 16 MP និង Aperture F2.0 មានមុខ​ងារ Face Unlock, Game Mode, Voice Assistant ប្រើប្រាស់​ថាមពល​ថ្ម​ទំហំ  3000mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា fast charging។

ចំណែកឯ​ស្មា​ត​ហ្វូ​ន Huawei Y9 2018 វិញ គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​តាម​ស្ដង់ដា និង​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់ ជាពិសេស​គុណភាព​នៃ​ការផលិត តួរ​ខ្លួន​ស្រោប​ដោយ​លោហៈ អេក្រង់​លាត​ដែលមាន​ទំហំ 5.93” កម្រិត Aspect Ratio 18:9 និង​កម្រិត​បង្ហាញ Full HD+ FullView Display បំពាក់​កាមេរ៉ា​ភ្លោះ ខាងមុខ​ទំហំ 16MP+2MP និង​ខាងក្រោយ​ទំហំ 13MP+2MP មាន​កម្លាំង​ថ្ម​ធំ 4000mAh ប្រើ​បន្ទះ​ឈី​ប Kirin 659 ប្រព័ន្ធ​Android 8.0 (Oreo)ចេញពី​ប្រអប់​ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និង​បន្ថែម​មក​នូវ​សេន​ស័​រ ស្កេ​ន​ម្រាមដៃ​លឿន ព្រមទាំង​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (256G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot)។

រីឯ Y7 Pro 2018 ក៏​ឡូយ​ដែរ វា​មាន​រូបរាង​ស្រស់ស្អាត បំពាក់​អេក្រង់​លាត​ទំហំ 5.99” ដែលមាន កម្រិត​បង្ហាញ HD+ FullView Display ប្រើ​ន្ទះ​ឈី​ប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្ម​ទំហំ 3,000mAh ដំណើរការ​ដោយ Android Oreo មាន​កាមេរ៉ា​ភ្លោះ ខាងក្រោយ​ទំហំ 13MP+2MP កាមេរ៉ា​មុខ​ទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំង​កម្មវិធី Multiple Photo Taking Mode, បំពាក់​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ រហ័ស​ទាន់​ចិត្ត, មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ & Micro SD card ១ (256G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot)។ ប្រញាប់​រួសរាន់​ឡើង កក់​ទុក​មុន ស្មា​ត​ហ្វូ​ន   Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់​មានតម្លៃ​ពិសេស និង​កាដូ​ថែម​សន្ធឹកសន្ធាប់!

 

LEAVE A REPLY

Please enter your comment!
Please enter your name here