មន្ត្រីរាជការម្នាក់ឈ្នះទឹកប្រាក់ 8 ម៉ឺនដុល្លារអាមេរិក ពីសែលកាត

0

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី 20 ខែមេសា ឆ្នាំ 2018 ក្រុមហ៊ុន​សែ​ល​កាត បានធ្វើ​ការប្រគល់​រង្វាន់​ជូន​អតិថិជន​របស់ខ្លួន ជា​មន្ត្រី​ធនាគារជាតិ ដែល​ឈ្នះ​រង្វាន់​ពី​កម្មវិធី” ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់​ជា​រៀងរាល់ថ្ងៃ” ជាមួយនឹង​ភាព​រីករាយ​យ៉ាងខ្លាំង​របស់​ក្រុមគ្រួសារ នៅក្នុង​ទី​ស្នាក់​កណ្តាល​ក្រុមហ៊ុន​សែ​ល​កាត​ផ្ទាល់​តែម្តង។ អ្នកឈ្នះ​រង្វាន់ 8 ម៉ឺន​ដុល្លារ មានឈ្មោះ ​អ៊ួង យុទ្ធា ជាមន្រ្ដីរាជការ ដែល​សព្វថ្ងៃ​រស់នៅ​ភ្នំពេញ។

សូមបញ្ជាក់ថា រហូតមក​ថ្ងៃនេះ ក្រុមហ៊ុន សែ​ល​កាត នៅតែ​បន្ត​ប្រគល់​រង្វាន់ ជា​បន្តបន្ទាប់ គ្រប់​ទូទាំង​ខេត្ត​ក្រុង អតិថិជន​ទាំងអស់ ដែល​បាន​គាំទ្រ និង​ប្រើប្រាស់​នូវ​សេវា​ទូរស័ព្ទ ចល័ត​លំដាប់​លេខ 1 នៅក្នុង​ប្រទេស​កម្ពុជា។ អ្នក​ដែល​បាន​ប្រើប្រាស់ នូវ​ប្រព័ន្ធ​សែ​ល​កាត បាន​នឹង​កំពុងតែ បន្ត​លេង​ជាមួយ​កម្មវិធី«ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់ 1 ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ»។ ដើម្បី​ឈ្នះ​រង្វាន់ 1 ម៉ឺន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ថ្ងៃ ពី​ក្រុមហ៊ុន​សែ​ល​កាត លោកអ្នក​គ្រាន់តែ​ផ្ញើ​សារ​ជា​អក្សរ «10K» រួច​ផ្ញើ​ទៅកាន់​លេខ «8888» ឬក៏​ទូរស័ព្ទ​ទៅកាន់​លេខ «8888» នោះ​លោក​អ្នកនឹង​ទទួល បាន​សារ​ផ្ញើ​ត្រឡប់ មកវិញ ដោយ​ភ្ជាប់​មក​ជាមួយនឹង​លេខ​កូដ​សំណាង ហើយ​សូម​រក្សា​សារ នោះ​ទុក​ដើម្បី​ផ្ទៀងផ្ទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here