Huawei បញ្ជាក់ថាស្មាតហ្វូនតម្លៃមធ្យម 3 ស៊េរីរបស់ Huawei របស់ខ្លួន កំពុងនាំមុខគេក្នុងទីផ្សារកម្ពុជា

0

ក្រោយពេលចេញលក់ស្មាតហ្វូនតម្លៃមធ្យមម៉ូឌែល Huawei Y7 Pro 2018 ,Y9 2018 និង Nova 3e  ក្រុមហ៊ុន Huawei បានមួយរយៈពេលធំ ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានប្រកាសឲ្យដឹងថាខ្លួនបាននឹងកំពុង​នាំមុខ​គេ​លើទីផ្សារស្មាតហ្វូនតម្លៃក្រោម 400 ដុល្លារទាំងនេះ ដោយមានអតិថិជនគាំទ្រ​ខ្លាំងរហូត​អស់ពី​ស្តុក​ម្ដង​ជា​ពី​រ​ដង។

លោក Jeff Yang នាយក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា បានឲ្យដឹងថា “Huawei ទទួលបាន​ការ​កក់​ច្រើន​លើសពី​ការរំពឹងទុក សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​៣​ម៉ូ​ដែល Huawei Nova 3e (P20 lite), Huawei Y9 2018, និង Huawei Y7 Pro 2018 ហើយ​មកដល់​ភ្លាម គឺថា​អស់​ភ្លែត​តែម្តង​។ សម្រាប់​អតិថិជន​ដែល​ខកខាន អាចកក់បន្ត ​ឥឡូវនេះ Huawei nova 3e (P20 lite) តម្លៃ 329 ​ដុល្លារ ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរ​សព្ទ ដង ​Selfie Stick ស៊ីម ស្មា​ត និង​កញ្ចប់​ធំ​ម្ម៉​ង 12 សប្តាហ៍​, Huawei Y9 2018 តម្លៃ 249 ដុល្លារ ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរស័ព្ទ​, ដប​ទឹក ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ 189 ដុល្លារ ថែម Bluetooth Speaker ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង 8 សប្តាហ៍​”។ អតិថិជន អា​ចក​ម្ម៉​ង់​ទុក​មុន ដោយ​គ្រាន់តែ អញ្ជើញ​ទៅកាន់​ហាង​លក់​ទូរ​សព្ទ​នានា ជាពិសេស​ហាង​ដែល​មាន​​បុគ្គលិក​លក់ ឬស្លាក​យីហោ Huawei ទូទាំងប្រទេស ដែល​នៅ​ជិត​​លោកអ្នក​ជាងគេ។

Huawei nova 3e ជាស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឆ្នាំ 2018 មាន​រូបរាង​ស្រស់ស្អាត ទាន់សម័យ ខ្យូ​ត​កប់​។ ផ្នែក​ខាងក្រោយ ស្រោប​ដោយ​កញ្ចក់​ចែង​ចាង​ឆើតឆាយ​ថ្មី 2.5D គែម​កោង​ស្រោប​ដោយ​លោហធាតុ ជាមួយនឹង​បន្ទះ​ឈី​ប Kirin 659 ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មាន​រ៉េ​ម​ទំហំ 4GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ  64GB, មាន​អេក្រង់​ទំហំ 5.84 អ៊ី​ញ កម្រិត​ភាពច្បាស់ 2280×1080 ភិ​ច​សែ​ល FHD+ បំពាក់ កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ 16MP+2MP ទ្រទ្រង់​នូវ​មុខងារ Bokeh (​ព្រាល​ផ្ទៃ​ខាងក្រោយ​) និង កាមេរ៉ា​មុខ​ទំហំ 16 MP និង Aperture F២.០ មានមុខ​ងារ Face Unlock, Game Mode, Voice Assistant ប្រើប្រាស់​ថាមពល​ថ្ម​ទំហំ  ៣០០០mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា fast charging​។​

ចំណែកឯ​ស្មា​ត​ហ្វូ​ន Huawei Y9 2018 វិញ គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​តាម​ស្ដង់ដារ និង​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់ ជាពិសេស​គុណភាព​នៃ​ការផលិត តួរ​ខ្លួន​ស្រោប​ដោយ​លោហៈ អេក្រង់​លាត​ដែលមាន​ទំហំ 5.93” កម្រិត Aspect Ratio 18:9 និង​កម្រិត​បង្ហាញ Full HD+ FullView Display បំពាក់​កាមេរ៉ា​ភ្លោះ ខាងមុខ​ទំហំ 16MP+2MP និង​ខាងក្រោយ​ទំហំ 13MP+2MP មាន​កម្លាំង​ថ្ម​ធំ 4000mAh ប្រើ​បន្ទះ​ឈី​ប Kirin 659 ប្រព័ន្ធ​Android 8.0 (Oreo)​ចេញពី​ប្រអប់​ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និង​បន្ថែម​មក​នូវ​សេន​ស័​រ ស្កេ​ន​ម្រាមដៃ​លឿន ព្រមទាំង​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ និង Micro SD card 1 (256G) និងច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot)​។​

រីឯ Y7 Pro 2018 ក៏​ឡូយ​ដែរ វា​មាន​រូបរាង​ស្រស់ស្អាត បំពាក់​អេក្រង់​លាត​ទំហំ 5.99” ដែលមាន កម្រិត​បង្ហាញ HD+ FullView Display ប្រើ​ន្ទះ​ឈី​ប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្ម​ទំហំ 3,000mAh ដំណើរការ​ដោយ Android Oreo មាន​កាមេរ៉ា​ភ្លោះ ខាងក្រោយ​ទំហំ 13 MP+2MP កាមេរ៉ា​មុខ​ទំហំ 8 MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំង​កម្មវិធី Multiple Photo Taking Mode, បំពាក់​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ រហ័ស​ទាន់​ចិត្ត​, មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ & Micro SD card 1 (256G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot)​។​


​មាន​វត្តមាន​ក្នុង​កម្មវិធីដាក់លក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំង 3 ​ម៉ូ​ដែល​ប្រចាំឆ្នាំ 2018 លោក កែវ ច​ន្ទ័​ពន្លឺ​រស្មី តារា សម្តែង & ជា​ពិធីករ, លោក គីម អ៊ីសាន តារាសម្តែងដ៍ឆ្នើម, តារា​បង្ហាញ​ម៉ូតល្បីឈ្មោះ កញ្ញា សុផា លីនដា,​ កញ្ញា ភី​យ៉ា វ៉េ​កា និង ហែម ច័ន្ទមរកត បានបង្ហាញ​នូវ​បទពិសោធន៍​ផ្ទាល់​ស្របគ្នា​ថា​៖ “​ស្មា​ត​ហ្វូ​ន Huawei Nova 3e, Y9 2018 និង Y7 Pro 2018 លក់ដាច់ខ្លាំង មានអតិថិជន​ជាច្រើន​បានមក​ជាវ​ទូ​សព្ទ​ដែល​ខ្លួន​កក់ ក៏ដូចជា​មាន​ភ្ញៀវ​ថ្មី​មក ក​ម្ម៉​ង់​បន្ត​ជា​បន្ទាប់​”​។ ប្រញាប់​រួសរាន់​កក់​ទុកមុនបន្ត​ ស្មា​ត​ហ្វូ​ន   Huawei nova 3e ($329​), Huawei Y9 2018 ($249​), Huawei Y7 Pro 2018 ($189​) ទាន់​មានតម្លៃ​ពិសេស និង​កាដូ​ថែម​សន្ធឹកសន្ធាប់​!

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here