ក្រុមហ៊ុន Huawei ដាក់សម្ភោធ ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e ($329), Huawei Y9 ($249) និង Huawei Y7 Pro 2018 ($189) កក្រើកផ្សារទំនើប Aeon

0

ភ្នំពេញ៖ ថ្ងៃទី ០១ ឩ​សភា ២០១៨ ក្រុម​ស្មា​ត​ហ្វូ​ន​ឈានមុខ លំដាប់​ពិភពលោក Huawei សម្ភោ​ធ និង​ដាក់លក់ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 3e តម្លៃ $329, Huawei Y9 តម្លៃ $249 និង Huawei Y7 Pro 2018 តម្លៃ$189 ជា​ផ្លូវការ​ជាមួយនឹង​កាដូ​បន្ថែម​ច្រើនសន្ធឹក​សន្ធាប់​នៅ​ផ្សារ​ទំនើប Aeon។

“អតិថិជន ដែល​ជាវ Huawei nova 3e (P20 lite) តម្លៃ $329 ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរ​សព្ទ័  ដង Selfie Stick ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ម្ម៉​ង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែម​កាស​ធំ ក្រវិល​ទម្រ​ទូរ​សព្ទ័, ដប​ទឹក ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ហ្មង 8 សប្តាហ៍” លោក Jeff Yang នាយក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​ក្នុង​ព្រឹត្តិការ​ណ៏ “សម្ភោ​ធ និង ដាក់លក់​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 3e, Huawei Y9 2018 និង Huawei Y7 Pro 2018 ជា​ផ្លូវការ​នៅ​ផ្សារ​ទំនើប Aeon”។

ចាប់ពី​ថ្ងៃនេះ អតិថិជន ស្វែងរក​ទិញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249) និង Huawei Y7 Pro 2018 ($189) ដោយ​គ្រាន់តែ អញ្ជើញ​ទៅកាន់​ហាង​លក់​ទូរ​សព្ទ​នានា ជាពិសេស​ហាង​ដែលមាន​បុគ្គលិក​លក់​រឺ ស្លាក​យីហោ Huawei ទូទាំងប្រទេស ដែល​នៅ​ជិត​លោកអ្នក​ជាងគេ។

Huawei nova 3e រឺ P20 lite ជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឆ្នាំ ២០១៨ មាន​រូបរាង​ស្រស់ស្អាត ទាន់សម័យ ខ្យូ​ត​កប់ មាន​វិមាត្រ  148.6 x 71.2 x 7.4mm និង​ទម្ងន់ 145 ក្រាម ផ្នែក​ខាងក្រោយ ស្រោប​ដោយ​កញ្ចក់​ចែង​ចាង​ឆើតឆាយ​ថ្មី 2.5D គែម​កោង​ស្រោប​ដោយ​លោហធាតុ ជាមួយនឹង​បន្ទះ​ឈី​ប Kirin 659 ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មាន​រ៉េ​ម​ទំហំ 4GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ  64GB។ នៅ​ផ្នែក​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​ប្រើប្រាស់​អេក្រង់​ទំហំ 5.84 អ៊ីង កម្រិត​ភាពច្បាស់ 2280×1080 ភិ​ច​សែ​ល FHD+។ Huawei nova 3e បំពាក់ កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ 16MP+2MP ទ្រទ្រង់​នូវ​មុខងារ Bokeh (ព្រាល​ផ្ទៃ​ខាងក្រោយ) និង កាមេរ៉ា​មុខ​ទំហំ 16 MP និង Aperture F2.0 មានមុខ​ងារ Face Unlock, Game Mode, Voice Assistant ប្រើប្រាស់​ថាមពល​ថ្ម​ទំហំ  3000mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា fast charging។

ចំណែកឯ​ស្មា​ត​ហ្វូ​ន Huawei Y9 2018 វិញ គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​តាម​ស្ដង់ដា និង​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់ ជាពិសេស​គុណភាព​នៃ​ការផលិត តួរ​ខ្លួន​ស្រោប​ដោយ​លោហៈ អេក្រង់​លាត​ដែលមាន​ទំហំ 5.93” កម្រិត Aspect Ratio 18:9 និង​កម្រិត​បង្ហាញ Full HD+ FullView Display បំពាក់​កាមេរ៉ា​ភ្លោះ ខាងមុខ​ទំហំ 16MP+2MP និង​ខាងក្រោយ​ទំហំ 13MP+2MP មាន​កម្លាំង​ថ្ម​ធំ 4000mAh ប្រើ​បន្ទះ​ឈី​ប Kirin 659 ប្រព័ន្ធ​Android 8.0 (Oreo)ចេញពី​ប្រអប់​ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និង​បន្ថែម​មក​នូវ​សេន​ស័​រ ស្កេ​ន​ម្រាមដៃ​លឿន ព្រមទាំង​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ​ផងដែរ។ កាន់តែ​អែម Huawei Y9 2018 មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (256G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot) ថែម​ទៀតផង។

រីឯ Y7 Pro 2018 ក៏​ឡូយ​ដែរ វា​មាន​រូបរាង​ស្រស់ស្អាត បំពាក់​អេក្រង់​លាត​ទំហំ 5.99” ដែលមាន កម្រិត​បង្ហាញ HD+ FullView Display ប្រើ​ន្ទះ​ឈី​ប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្ម​ទំហំ 3,000mAh ដំណើរការ​ដោយ Android Oreo។ ម្យ៉ាងវិញទៀត ក៏មាន​កាមេរ៉ា​ភ្លោះ នៅ​ខាងក្រោយ​ផងដែរ មាន​ទំហំ 13MP+2MP រីឯ​កាមេរ៉ា​មុខ​ទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំង​កម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ រហ័ស​ទាន់​ចិត្ត។ កាន់តែ​អែម វា​មាន​ជើង​ទម្រ​រដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (256G) និង ច្ចេក​វិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot) ថែមទៀត។

“ខ្ញុំ​ពេញ​ចិត្តនឹង​រូបរាង​ស្មា​ត​ហ្វូ​ន Huawei nova 3e, Y9 2018 និង Y7 Pro 2018 ហើយ​ជាពិសេស​អាច​ថតរូប​បាន​ស្អាត​ច្បាស​ល្អ និង​តម្លៃ​សមរម្យ” កញ្ញា ស្រីនាថ ដែល​បាន​តេស្ត ស្មា​ត​ហ្វូ​ន​របស់ Huawei ង​កម្មវិធី ដាក់​សម្ភោ​ធ និង​លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី Huawei nova 3e, Y9 2018 និង Y7 Pro 2018។

ព្រឹត្តិការណ៍ សម្ភោ​ធ និង​លក់ ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Huawei ទាំងបី​ម៉ូ​ដែល​ត្រូវបាន​បញ្ចប់ទៅ​យ៉ាង​រលូន និង​ជោគជ័យ ក្រោម​កម្រង​រូបថត​អនុស្សាវរីយ៍ និង​អាហារ​សាមគ្គី នៃ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Huawei ដៃគូរ​សហការ ភ្ញៀវកិត្តិយស តារាល្បីៗ និង អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន Huawei។

 សម្រាប់​អតិថិ​ន ដែលមាន​បំណង​ចង់​ដូរ​ស៊េរី​ទូ​សព្ទ សូម​ប្រញាប់​រួសរាន់​ឡើង ស្មា​ត​ហ្វូ​ន   Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់​មានតម្លៃ​ពិសេស និង​កាដូ​ថែម​សន្ធឹកសន្ធាប់!

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here