ស្មាតហ្វូន Huawei Y9 2018 តម្លៃត្រឹមតែ 249 ដុល្លារ តែមានចំណុចលេចធ្លោច្រើន មិនចាញ់ស្មាតហ្វូនតម្លៃថ្លៃ

0

ភ្នំពេញ៖ ដោយសម្លឹងឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ស្មាត ក្រុមហ៊ុនHuawei កាលពីថ្មីៗនេះ ​បានបញ្ចេញកំពូលស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 បំពាក់កាមេរ៉ា៤គ្រាប់ (មុខពីរ ក្រោយពីរ) មានកម្លាំងថ្មធំរហូតដល់ទៅ 4000 mAh​ តម្លៃត្រឹមតែ $249 ថែមកាដូកក្រើក។

“អតិថិជនដែលស្មាតហ្វូន Huawei Y9 2018 ឥលូវនេះ នឹងទទួលបានកាដូពិសេសរួមមាន កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង់ ១២ សប្តាហ៍ ហើយនិងមានឱកាសចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាងរបស់ Huawei ឈ្នះរង្វាន់ធំ Huawei Matebook X តម្លៃ $1,568 និងនាឡិកាដៃសុខភាព B0 ជាច្រើនគ្រឿង”។

កញ្ញ ផល លីកា ដែលបានកម្ម៉ង់ទុក Huawei Y9 2018 បានបង្ហាញពីបទពិសោធន៏របស់ខ្លួនបន្ទាប់ពីបានប្រើប្រាស់ស្មាតហ្វូននេះរួចមកថា “ទូរសព្ទនេះល្អ ថតរូបស្អាត ហើយអាច ថតព្រាលផ្ទៃខាងក្រោយបានច្បាស់ដាច់ល្អ ហើយចំណែកឯថ្មវិញកាន់បានយូរ ពុំព្រួយបារម្ភរឿងអស់ថ្មឡើយ។ នាងខ្ញុំ Huawei Y9 2018 នេះខ្លាំងព្រោះគុណភាពល្អ តម្លៃគឺសមរម្យ”។

Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP ថតរូបច្បាស់ល្អ ហើយជាពិសេសអាចថតរូបបែបកំប្លែងៗ ខ្យូតៗ​ ជាមួយនឹងកញ្ចក់ AR lens និង មុខងារ Effects។  Huawei Y9 2018 បំពាក់មកនូវកាមេរ៉ាខាងក្រោយទំហំ 13MP+2MP អាចផ្តិតរួបភាពបានច្បាស់ល្អ និងព្រាលផ្ទៃខាងក្រោយដូចកាមេរ៉ាអាជីព។

Huawei Y9 2018 មានកម្លាំងថ្មធំមហិមារហូតដល់ទៅ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

អតិថិជនអាចរកជាវស្មាតហ្វូន Huawei Y9 2018 តម្លៃត្រឹមតែ $249 ថែមកាដូកក្រើក នៅ ហាងលក់ទូរសព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា Huawei រឺបុគ្គលិកលក់រ​បស់ Huawei ទូទាំងប្រទេស៕

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here