គន្លឹះសំខាន់ៗធ្វើឲ្យម៉ាស៊ីនត្រជាក់រថយន្តដំណើរការបានល្អនៅរដូវក្ដៅ

0

ធម្មតានៅរដូវក្ដៅ ម៉ាស៊ីនត្រជាក់រថយន្តតែងតែមិនសូវត្រជាក់។ ដោយសារអាកាសធាតុខាងក្រៅក្ដៅខ្លាំងពេក មិនថាអ្នកខំបើកម៉ាស៊ីនត្រជាក់ខ្លាំងយ៉ាងណាក៏អ្នកនៅមានអារម្មណ៍មិនត្រជាក់ និងធ្វើឲ្យរថយន្តកាន់តែស៊ីសាំងច្រើនជាងធម្មតាទៅវិញ។​

ទាក់ទងនឹងចំណុចនេះ ដែលជំនាញផ្នែកម៉ាស៊ីនត្រជាក់រថយន្តនៅមជ្ឈមណ្ឌលជួសជុលរថយន្ត Ford បាន បានដឹងថា នៅរដូវក្ដៅនេះ ការបញ្ចេញភាពត្រជាក់នៃម៉ាស៊ីនត្រជាក់រថយន្តអាចមានប្រសិទ្ធទាបជាងធម្មតា ដោយធ្វើឲ្យខាងក្នុងរថយន្តមិនសូវត្រជាក់ដូចមុន ប្រសិនបើអ្នកម្ចាស់រថយន្តមិនបានចាប់អារម្មណ៍នឹងរបៀបថែទាំ។ ដូចគ្នានេះដែល លោកបានប្រាប់នូវ គន្លឹះសំខាន់ៗចំនួន 5 សម្រាប់ធ្វើយ៉ាងណា ដើម្បីឲ្យម៉ាស៊ីនត្រជាក់ដំណើរការបានល្អនៅរដូវក្ដៅ និងមិនធ្វើឲ្យរថយន្តស៊ីសាំងច្រើនជាងធម្មតា។

  1. ចំហរបង្អួចរថយន្តបន្តិចពេលចតរថយន្តក្រោមកម្ដៅថ្ងៃ

នៅពេលអ្នកចតឡានក្រោមកម្ដៅថ្ងៃយូរធ្វើឲ្យផ្នែកខាងក្នុងរថយន្តក្ដៅខ្លាំងដោយគ្មាខ្យល់ចេញចូល។ ហេតុនេះអ្នកគួរចំហរបង្អួចរថយន្តបន្តិចដើម្បីឲ្យមានខ្យល់ចេញចូល ដើម្បីនៅពេលអ្នកបើកម៉ាស៊ីនត្រជាក់ រថយន្តនឹងឆាប់ត្រជាក់ជាងមុន។​​

  1. បើកកញ្ចក់រថយន្តឲ្យអស់បន្ទាប់ពីបញ្ឆេះរថយន្ត

ក្រោយពីបញ្ឆេះរថយន្តរួចអ្នកត្រូវបើកកញ្ចក់រថយន្តឲ្យអស់ បើកម៉ាស៊ីនត្រជាក់ ហើយជិះនៅលើផ្លូវមួយសន្ទុះដើម្បីឲ្យ​មានខ្យល់ចេញចូលក្នុងរថយន្ត នោះកម្ដៅក្នុងរថយន្តនឹងឆាប់ថយចុះធ្វើឲ្យម៉ាស៊ីត្រជាក់ឆាប់ត្រជាក់ និងមិនធ្វើឲ្យរថយន្តស៊ីប្រេងខ្លាំង។​

  1. ចតរថយន្តនៅក្រោមម្លប់

ប្រសិនបើអាចធ្វើបាន ចូរចតនៅក្រោមដើមឈើ អាគារឬនៅកន្លែងដែលត្រជាក់ដែលមិនធ្វើឲ្យរថយន្តក្ដៅខ្លាំង។

  1. គួរមានរបាំងសម្រាប់បាំងថ្ងៃក្នុងរថយន្ត

អ្នកគួរទិញរបាំងសម្រាប់បាំងថ្ងៃដាក់ក្នុងរថយន្ត នៅក្រោមកម្ដៅថ្ងៃវាអាចជួយការពារនិងកាត់បន្ថយកម្ដៅថ្ងៃចូលនៅក្នុងរថយន្ត។

  1. ពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តទៀងទាត់

ការត្រួតពិនិត្យនិងថែទាំម៉ាស៊ីនត្រជាក់រថយន្ត ឲ្យទៀតទាត់ពិតជាសំខាន់ណាស់។ មុនរដូវក្ដៅមកដល់ អ្នកគួរតែយករថយន្តទៅមជ្ឈមណ្ឌលថែទាំរថយន្តដើម្បីឲ្យអ្នកជំនាញពិនិត្យមើលប្រព័ន្ធម៉ាស៊ីនត្រជាក់ ជៀសវាងមានការខូចខាតឬលេចធ្លាយជាដើម។

ជាមួយគ្នានេះ​ អ្នកជំនាញខាងលើបានបន្ថែមទៀតថា ប្រសិនបើម្ចាស់យាយន្តមានបញ្ហាម៉ាស៊ីនត្រជាក់ អាចមកទទួលសេវាកម្មនៅក្រុមហ៊ុន Ford ដោយពេលនេះ ក្រុមហ៊ុនមានកម្មពិសេសសម្រាប់អតិថិជនរដូវក្ដៅនេះផងដែរ។ មជ្ឈមណ្ឌលជួសជុលរថយន្ត Ford បានផ្ដល់នូវសេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ក្នុងតម្លៃពិសេសដោយលោកអ្នកចំនាយត្រឹមតែ $50 តែប៉ុណ្ណោះ​ ក្នុងនោះរូមមានការបូមយកហ្កាសចាស់របស់ម៉ាស៊ីនត្រជាក់ ការបឺតខ្យល់ និងសំណើមចេញពីប្រព័ន្ធម៉ាស៊ីនត្រជាក់ ការត្រួតពិនិត្យឡើងវិញរបស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ទូទៅ ការពិនិត្យឡើងវិញលើការលេចធ្លាយម៉ាស៊ីនត្រជាក់ ការបញ្ចូលហ្គាសថ្មី និងប្រេងថ្មីតាមកម្រិតរបស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងការលាងសម្អាតម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ។ កម្មវិធីពិសេសនេះចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 30​ មិថុនា ឆ្នាំ 2018៕

ការត្រួតពិនិត្យមើលរថយន្តមុនពេលចេញដំណើរផ្លូវឆ្ងាយ

តើអ្នកដឹងទេថាមុននឹងចេញដំណើរ អ្នកគួរឆែកមើលរថយន្តរបស់អ្នកត្រង់ចំនុចណាខ្លះ? ហើយតើអ្នកបានដឹងអ្វីខ្លះពីសុវត្ថិភាពនៃការត្រួតពិនិត្យរថយន្តរបស់លោកអ្នក? បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនេះ

Posted by Ford Cambodia on Friday, April 13, 2018

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here