Ford ធ្វើយុទ្ធនាការយករថយន្តចាស់មកប្តូរយករថយន្តថ្មីស៊េរី 2017

0

ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​តំណាង​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត ហ្វ​ដ (Ford) ប្រចាំ​ប្រទេស​កម្ពុជា​បាន​ផ្ដល់នូវ​កម្មវិធី​ពិសេស​ដល់​អតិថិជន Ford គ្រប់រូប​នូវ​ឱកាស​ដ៏​ពិសេស​កម្រ​មាន សម្រាប់​អតិថិជន​ដែលមាន​បំណង​ចង់​ប្តូរ​យក​រថយន្ត​ថ្មីស៊េរី2017។

ក្រុមហ៊ុន Ford នឹង​ទទួល​ទិញ​រថយន្ត Ford គ្រប់​ម៉ូ​ដែល​ទាំងអស់ ដែលមាន​ដូចជា​រថយន្ត Ford Ranger, Everest, Explorer, Escape, Taurus, Fiesta, Ecosport, Focus និង Mustang ជាដើម។ ក្រុមហ៊ុន​នឹង​ទទួល​ទិញ​រាល់​រថយន្ត Ford ពី​អតិថិជន​សមស្រប​ទៅតាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ម្យ៉ាងទៀត នីតិវិធី​នៃ​ការដោះដូរ​ក៏ដូចជា​ការប្រឹក្សា និង​ការវាយតម្លៃ​ក៏មាន​ភាពបត់បែន​ប្រកបទៅដោយ​ភាពងាយស្រួល​ឆាប់រហ័ស​ផងដែរ។  សូម​អញ្ជើញ​មក​ទទួលយក​អត្ថប្រយោជន៍​ទាំងអស់នេះ​នៅ​អាគារ​តាំង​បង្ហាញ​រថយន្ត​ទាំងបី​របស់ Ford ដែល​រួមមាន៖

  • ទីតាំង​ទី 1: អគារ​លេខ 444 មហាវិថី​ព្រះមុនីវង្ស ទល់មុខ​ក្រសួង​ដែនដី​នគរ​រោ​ប​នីយកម្ម​និង​សំណង់ ទូរស័ព្ទ​ទំនាក់ទំនង 023 214 214
  • ទីតាំង​ទី 2: នៅតាម​បណ្តោយ​ផ្លូវ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ពោ​ចិន​តុង

ទូរស័ព្ទ​ទំនាក់ទំនង 023 890 880

  • ទីតាំង​ទី3: អគារ​លេខ 593 ផ្លូវជាតិ​លេខ 6 ខេត្ត​សៀម​រាម

ទូរស័ព្ទ​ទំនាក់ទំនង 063 766 661 និងសម្រាប់​ពត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ 012 333 975៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here