កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន​មួយ​បង្ហាញ​វត្តមាន លើកដំបូង ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​លើក​ទី៨ Phnom Penh Designers Week

0

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក Huawei បានបង្ហាញ​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ​នៃ​កាមេរ៉ា Leica មុខក្រោយ ដែល​បំពាក់​លើ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​គឺ Huawei P10 & P10 Plus ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​ច្នៃប្រឌិត Phnom Penh Designers Week ឆ្នាំ ២០១៧ សម្រាប់​និ​ទាឃ​រដូវ។

កម្មវិធី Phnom Penh Designers Week ឆ្នាំ២០១៧ ត្រូវបាន​រៀបចំ​ដោយ ទស្សនា​វ​ដ្តី Fashion Lab Magazine ក្នុង​មួយឆ្នាំ​ពីរដង ក្នុង​គោលបំណង គឺ​ឆ្លុះបញ្ចាំង​នូវ​ស្នាដៃ​ដ៏​ប៉ិនប្រសប់​នៃ​អ្នក​ច្នៃ​ម៉ូត ភាព​ច្នៃប្រឌិត ការបង្កើត​ថ្មី របកគំហើញ​ថ្មី​នៃ​វិស័យ​សម្លៀកបំពាក់ ស្បែកជើង និង​គ្រឿង​លម្អ​ផ្សេង ដែលជា​តឹកតាង ស្នាដៃ​សិល្បៈ នៃ​ការបង្កើត​ដោយ​ដៃ​ផ្ទាល់ (Hand Made Products)។ នេះ​ជា​លើក​ទី៨ហើយ ដែល​កម្មវិធី Phnom Penh Designers Week មាន​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​កាន់តែ​ទ​ទួ​បាន​ប្រជាប្រិយភាព និង​ជោគជ័យ​ខ្លាំង​ក្នុងការ​លើកកម្ពស់​វិស័យ​បង្ហាញ​ម៉ូត (Fashion Show)។

មាន​វត្ត​មាននៅ​ជុំ​ដំបូង​គេ​បង្អស់​នៃ​កម្មវិធី Phnom Penh Designers Week ហ៊ួ​រវ័យ និង កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន Huawei P10 & P10 Plus គឺ ទទួលបាន​ការគាំទ្រ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកចូលរួម​ទស្សនា ប្រមាណ​ជាង៤០០នាក់ ដែល​បង្ហាញ​ដោយ​តារា​បង្ហាញ​ម៉ូតល្បី។

ថ្លែង​ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នេះ លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុមហ៊ុន Huawei បាន​ចូលរួមចំណែក​លើកកម្ពស់ វិស័យ​បង្ហាញ​ម៉ូត​របស់ Phnom Penh Design Week ឆ្នាំ ២០១៧ ដែលជា​ស្នាដៃ​ពិត​ផលិតផល​ច្នៃប្រឌិត​ពិត​ពី​បណ្ឌិត​ច្នៃ​ម៉ូត។ ជាពិសេស Huawei ក៏មាន​ឱកាស​បង្ហាញ​រឹតតែ​ច្បាស់​នៃ​សមត្ថភាព កាមេរ៉ា Leica ដែល​បំពាក់​នៅលើ​កំពូល​អធិរាជ​ស្មា​ត​ហ្វូ​ន Huawei P10 & P10 Plus និង​ឆ្លុះបញ្ចាំង​ពី​សិល្បៈ​នៃ​ការថតរូប​បែប ហាយ​ក្លាស អេ​ឡេ​ហ្គេ​ន​ដល់​អ្នកចូលរួម​ទស្សនា “យើង​មាន​មោទនភាព​ចំពោះ​កម្មវិធី​បង្ហាញ​ម៉ូត​ដ៏​អស្ចារ្យ Phnom Penh Design Weeks 2017 ហើយ យើង​នឹង​បន្ត​ការគាំទ្រ។

ស្របគ្នា​នេះដែរ កញ្ញា ភី​យ៉ា វេ​កា ដែលជា​តារា​បង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន ស្មា​ត​ហ្វូ​ន ហ៊ួ​រវ័យ និង​ជា​ភ្ញៀវ​លំដាប់ VIP របស់​ក្រុមហ៊ុន ហ៊ួ​រវ័យ នៃ​កម្មវិធី Phnom Penh Designers Week 2017 បាន​ឲ្យ​ដឹងថា“នាង​ខ្ញុំ​ពិតជា​រីករាយ​មែនទែន ហើយ​និង​មោទនភាព​ចំពោះ ការច្នៃ​ម៉ូតថ្មីៗ ប្លែក​ភ្នែក​នៃ​អ្នក​ច្នៃ​ម៉ូត​លក្ខណៈ​អាជីព ដែល​ដើរ​ស្របតាម​ចក្ខុវិស័យ​សម័យថ្មី Huawei P10 & P10 Plus”។

គួររំលឹកថា កម្មវិធី​បង្ហាញ​ម៉ូត Phnom Penh Design Weeks 2017 នឹង​ប្រព្រឹត្តទៅ​ចំនួន​ពីរ​ថ្ងៃ ដែល​ឆ្លុះបញ្ចាំង​ពី ការច្នៃ​ម៉ូតប្លែកៗពីគ្នា ដែល​ថ្ងៃ​ទីមួយ (២៣ មិថុនា) មាន​វត្តមាន​តារា​បង្ហា​ញ​ម៉ូត​ស្រី​ចំនួន ១៥រូប ហើយ​បុរស ២០ រូប បង្ហាញ។ ចំណែក​ថ្ងៃទី​ពីរ (២៤ មិថុនា) មាន​តារា​បង្ហាញ​ម៉ូត​ស្រីល្បីៗប្រមាណ​ជាង ២០រូប ដែល​ញុំ​ា​ង​ឲ្យ មាន​ភ្ញៀវ​ចូល​ទស្សនា​យ៉ាងច្រើន​កុះករ ជា​មធ្យម ប្រមាណ​ជាង ៤០០ ក្នុង​មួយថ្ងៃ។

លោក វណ្ណ ដ៉ា​រ៉ា ដែលមាន​វត្តមាន​នៅក្នុង​កម្ម Phnom Penh Design Week បានបង្ហាញ​ចំណាប់​អារ​ម្ម​ណ៏​ថា ៖ “ខ្ញុំ​ចាប់​អារ​ម្ម​ណ៏​ចំពោះ​ការច្នៃ​ម៉ូត ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត អាវយឺត ស្មា​ត​ហ្វូ​ន Huawei P10 និង P10 Plus មក​តុបតែង ឲ្យ​ក្លាយទៅជា​សម្លៀកបំពាក់​ដ៏​មានតម្លៃ​បំផុត”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here