Ford ចេញកម្មវិធីទិញរថយន្តបង់រំលស់គ្មានការប្រាក់

0

ថ្មីៗនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជា បានចេញនូវកម្មវិធីដ៏ពិសេសមួយសម្រាប់អតិថិជនខ្លួនក្នុងទីផ្សារកម្ពុជា ជាមួយនឹងការទិញរថយន្តបង់រំលស់រយៈពេល 2 ឆ្នាំ ដោយគ្មានការប្រាក់។

កម្មវិធីនេះ ធ្វើឡើងសម្រាប់ការជាវរថយន្តចំនួន 3 ម៉ូឌែល ដូចជា Ford Explorer, Ford F-150​ និង Ford Mustang ដែលការផ្ដល់ជូននេះ សម្រាប់តែរថយន្ត 8 គ្រឿងប៉ុណ្ណោះ។ ប្រិយមិត្តអាចទទួលយកអត្ថប្រយោជន៍ទំាងអស់នេះ នៅអាគារតាំងបង្ហាញរថយន្តទំាង 3 របស់ Ford ដែលរួមមាន៖ ទីតាំងទី 1: អគារលេខ 444​ មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងដែនដីនគររោបនីយកម្ម និងសំណង់។ ទីតាំងទី 2: នៅតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិពោចិនតុង និងទីតាំងទី 3: អគារលេខ 593 ផ្លូវជាតិលេខ៦ ខេត្តសៀមរាម។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 333 975៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here