ក្បួនស៊ីក្លូរបស់ Nokia បញ្ជាក់ពីការមកដល់នៃទូរស័ព្ទ Nokia 6

0

កាលពី​ថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2017 ក្រុមហ៊ុនទូរស័ព្ទ Nokia  បានរៀបចំ​ក្បូន​ស៊ីក្លូ​ប្រមាណ​ជាង 40 ជិះ​ជុំវិញ​ផ្លូវសំខាន់ៗ ចង់បង្ហាញ​ទៅ​សាធារណៈជន​ទូទៅ​ពី​វត្តមាន​របស់​ទូរស័ព្ទ Nokia 6 ប្រើ Android ថា​មាន​លក់​ហើយ​ក្នុង​ទីផ្សារ​កម្ពុជា។

តាម​ការ​បញ្ចាក់​ពី​តំណាង​ក្រុមហ៊ុន Nokia កម្ពុជា បានឱ្យដឹងថា ការរៀបចំ​កម្មវិធី​ក្បូន​ស៊ីក្លូ​នេះ​ចង់​ប្រកាសប្រាប់​សាធារណៈជន​ស្ដីអំពី​ដំណឹង​នៃ​ការវិល​ត្រលប់​មកវិញ​នៃ​ទូរស័ព្ទ Nokia ជាមួយនឹង​ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដូចជា​ទូរស័ព្ទ Nokia 3, Nokia 5 ទូរស័ព្ទ Nokia 3310 ឆ្នាំ 2017 និង Nokia 6 ដែល​ត្រៀម​មាន​លក់​ដូចគ្នា​នៅ​ថ្ងៃស្អែក។

Nokia 6 ជា​ស្មា​ត​ហ្វូ​ន​ដែល​គុណភាព​ប្រណីត ផ្តល់​ការកម្សាន្ត​គ្មាន​ដែន​កំណត់ លើ​អេក្រង់ ទំហំ 5.5” full HD ផ្ដល់នូវ​បទពិសោធ​ស្មា​ត​ហ្វូ​ន​កម្រិត​ខ្ពស់​ដ៏​ពិតប្រាកដ។ Nokia 6 មាន​តួខ្លួន​ផលិត​ចេញពី​លោហធាតុ​អាលុយមីញ៉ូម​កម្រិត 6000 មួយ​ដុំ ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់បាន​ទូរស័ព្ទ​ដែល​រឹងមាំ ជាមួយ​កម្មវិធី​កម្សាន្ត​យ៉ាងច្រើន​សម្បូរបែប។ Nokia 6 មាន​អេក្រង់​ដែល​ស្រោប​ដោយ​បន្ទះ​ការពារ​ពន្លឺ​ថ្ងៃ​ដែល​អាចឱ្យ​យើង​មើលឃើញ និង​អាន​បាន​ទោះជា​នៅ​ចំ​ក្រោម​ពន្លឺព្រះអាទិត្យ​យ៉ាងណាក៏ដោយ។ ដំណើរការ​ដោយ​អង្គ​ប្រតិបត្តិការ Qualcomm® Snapdragon ™ 430 និង​អង្គ​ក្រាហ្វិក Qualcomm® Adreno™ 505 ស្មា​ត​ហ្វូ​ន Nokia 6 ផ្តល់​តុល្យភាព​រវាង​ការប្រើប្រាស់ និង​ថាមពល​ថ្ម​បាន​យ៉ាង​ល្អឥតខ្ចោះ ផ្តល់ជូន​នូវ​ការកម្សាន្ត​ដែលមាន​គុណភាព ជាមួយ​ថាមពល​ថ្ម​ដែល​ប្រើ​បាន​រយៈពេល​យូរ។ Nokia 6 មាន បួន​ពណ៌ខុសៗគ្នា​គឺ ខ្មៅ ទឹកប្រាក់ ខៀវ និង​ទង់ដែង ហើយនឹង​មាន​លក់​នៅ​សប្តាហ៍​ក្រោយ​ក្នុងតម្លៃ 229 ដុល្លារ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន​បានធ្វើការ​ចេញលក់​រួច​ហើយ​នូវ Nokia 3310 ជាមួយ​ការគាំទ្រ​យ៉ាងច្រើន​ស​ន្ទឹ​ក ហើយ​ទូរស័ព្ទ Nokia ប្រើប្រាស់​ប្រព័ន្ធ Android ចំនួន 2 ទៀត ត្រូវបាន​ក្រុមហ៊ុន​ដាក់លក់​ហើយ​ក្នុង​ទីផ្សារ​កម្ពុជា កាល​ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2017 កន្លងទៅនេះ។

ទូរស័ព្ទ Nokia 5 មាន​ទំហំ​អេក្រង់ 5.2 អ៊ី​ញ មាន​សមត្ថភាព​បង្ហាញ​រូបភាព បាន​ក្នុង​កម្រិត HD ឬ 720p។ បំពាក់​មក ជាមួយ​ឈី​ប CPU របស់ Qualcomm លេខ Snapdragon 430 SoC អម​មកជា​មួយ RAM ទំហំ 2GB និង​មាន​កាមេរ៉ា ខាងក្រោយ​ទំហំ 13 MP ដំណើរការ​ដោយ Android ជំនាន់​ចុង ក្រោយ​គេ Nougat និង​មានតម្លៃ 193 ដុល្លារ។ ដោយឡែក​ទូរស័ព្ទ Nokia 3 អេក្រង់ IPS ទំហំ 5.0 អ៊ី​ញ ប្រភេទ HD ស្រោប​ដោយ​ផ្ទៃ​កញ្ចក់ Corning® Gorilla® និង​មាន​កាមេរ៉ា​មុខក្រោយ ទំហំ 8MP ដាក់លក់​ក្នុងតម្លៃ 143 ដុល្លារ៕

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here