ឡូយ! ទិញរថយន្ត Ford ថែមម៉ូតូ Dream

0

ថ្ងៃនេះ ក្រុមហ៊ុន Ford បានចេញនូវកម្មវិធីពិសេសមួយសម្រាប់អតិថិជនទាំងអស់ដែលមានបំណងចង់ជាវរថយន្ត Ford Ranger ឆ្នាំ 2017 ពីក្រុមហ៊ុន នឹងទទួលបានកាដូមួយភ្លាមដោយមិនចាំបាច់ចាប់ឆ្នោត។

តាមការឱ្យពីអ្នកតំណាក្រុម​ហ៊ុន Ford បានបញ្ជាក់ឱ្យដឹងថា បានដាក់ចេញនូវកម្មវិធីពិសេស Ford Truck Month!! ដែលមានន័យថា រាល់ការបញ្ជាទិញរថយន្ត Ford Ranger 2017 នឹងទទួលបានការបន្ថែមជូនកាដូមួយភ្លាម។ ការផ្ដល់ជូននេះ មាន 2 ជម្រើស ដោយអតិថិជនផ្ទាល់អាចសម្រេចដោយខ្លួនឯងរវាងម៉ូតូ Honda Dream 2017 និងលុយសុទ្ធ 1,500 ដុល្លារ មិនចាំបាច់ចាប់ឆ្នោត ដែលកម្មវិធីនេះ នឹងចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2017 ។​

ប្រិយមិត្តអាចទទួលយកអត្ថប្រយោជន៍ទំាងអស់នេះ នៅអាគារតាំងបង្ហាញរថយន្តទំាង 3 របស់ Ford ដែលរួមមាន៖ ទីតាំងទី 1: អគារលេខ 444​ មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងដែនដីនគររោបនីយកម្ម និងសំណង់។ ទីតាំងទី 2: នៅតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិពោចិនតុង និងទីតាំងទី 3: អគារលេខ 593 ផ្លូវជាតិលេខ 6 ខេត្តសៀមរាម៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here