Cellcard ក្លាយជាក្រុមហ៊ុនបណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា

0

បន្ទាប់ពី​ទទួលបាន​តំណែង​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ជាទី​ទុកចិត្ត​បំផុត​នៅ​កម្ពុជា ក្នុង​សន្និសីទ IDG 4G នាពេលថ្មីៗនេះ ថ្ងៃនេះ Cellcard បានប្រកាស​ពី ការ​ឈ្នះ​ពានរង្វាន់ Ookla Speedtest Award របស់ខ្លួន ដែលជា​ពានរង្វាន់​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា។

Ookla ជា​ស្ថាប័ន​ពិភពលោក​ឈានមុខ​គេ លើ​ការ​តេស្ដ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​ដែល​រៀប​ចំការ​ធ្វើតេស្ត​ប្រចាំឆ្នាំ​លើ​បណ្ដាញ​សេវា​របស់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទូទាំង​ពិភពលោក។ Cellcard  បាន​ក្លាយជា បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​បំផុត​ក្នុងការ​ធ្វើតេស្ត​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ 2017 ដោយ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​ជា​មធ្យម 13.81 Mbps (ល្បឿន​អាប់​ឡូត​ជា​មធ្យម 11.91Mbps និង​ល្បឿន​ដោ​ន​ឡូត 14.77 Mbps)។

សមិទ្ធផល​នេះ​គឺ​ដោយសារ​ការប្រឹងប្រែង​ក្នុងការ​កែលម្អ​គុណភាព​សេវា​របស់​ក្រុមហ៊ុន​ដោយ បង្កើន​ចំនួន​ទីតាំង​អង់​តែ​ន 4G ពី200អង់​តែ​ន ក្នុង​ឆ្នាំ2016 កើន​រហូតដល់ 2000 អង់​តែ​ន នាពេល​បច្ចុប្បន្ន និង​គ្រោង​បង្កើន​រហូតដល់ 3000 អង់​តែ​ន​ក្នុង​ដំណាច់​ឆ្នាំនេះ។ បណ្ដាញ​សេវា​នេះ អាច​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​ការសាកល្បង​សេវា 5G នៅ​ដើមខែ​ធ្នូ​នេះ។ “ការ​ឈ្នះ​ពានរង្វាន់ Ookla ជាការ​ឆ្លុះបញ្ចាំង​កាន់តែច្បាស់​អំពី​ការប្ដេជ្ញាចិត្ត​របស់​យើង​ចំពោះ​អតិថិជន​ក្នុងការ​ផ្ដល់នូវ​បទពិសោធ​ន៏​អ៊ី​ន​ធើ​ណិ​ត​ល្អ​បំផុត ហើយក៏​ជា​កិត្តិយស​បំផុត​សម្រាប់​បេសកកម្ម​របស់​យើង​ក្នុងការ​ផ្ដល់នូវ​សេវា​អ៊ី​ន​ធើ​ណិ​ត​ក្នុងតម្លៃ​សមរម្យ​បំផុត​ដល់​ប្រជាជន​កម្ពុជា” នេះ​ជា​ប្រសាសន៍​លើកឡើង​របស់លោក អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard ។

លោក​បាន​បន្តទៀតថា “យើង​បានប្រកាស​ក្នុង​ខែមករា ថា យើង​ចង់​កសាង​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​បំផុត​និង វិសាលភាព​គ្របដណ្ដប់​ធំ​ទូលាយ​បំផុត​នៅ​កម្ពុជា ហើយ​ពានរង្វាន់​នេះ​ក៏​បង្ហាញ​យ៉ាងច្បាស់​ថា​យើង​កំពុង​បំពេញ​តាម​ការសន្យា​របស់​យើង” “ទោះបីជា​យ៉ាងណាក៏ដោយ បេសកកម្ម​របស់​យើង នៅតែ​បន្ត​ក្នុងការ​កែលម្អ​គុណភាព​សេវា ដើម្បី​បង្ហាញថា​យើង​នៅតែ​ជា​ក្រុមហ៊ុន​ឈានមុខ​លើ​គំនិត​ច្នៃប្រឌិត ក្នុងការ​ជំរុញ​ភាព​រីកចម្រើន​របស់​ស​ង្គ​ម​ជាតិ​តាមរយៈ​វិស័យ​ទូរគមនាគមន៍ ”។

ដើម្បី​បង្ហាញ​ពី​ល្បឿន​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​បំផុត​នៅ​កម្ពុជា Ookla បានធ្វើការ​ប្រៀបធៀប ល្បឿន​ពី​អ្នកប្រើប្រាស់​លើ​កម្មវិធី​តេស្ត​ល្បឿន Speedtest លើ​ប្រតិបត្តិការ iOS និង Android ពី​គ្រប់​សេវា​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​នៅ​កម្ពុជា ។

ក្នុង​ខែមិថុនា ឆ្នាំនេះ Cellcard  ទទួលបាន​ពានរង្វាន់​ជា ក្រុមហ៊ុន​ទូរគមនាគមន៍​ជាទី​ទុកចិត្ត​បំផុត​នៅ​កម្ពុជា​ក្នុង​សន្និសីទ IDG ASEAN 4G ចំណាត់ថ្នាក់​លេខ​មួយ​សម្រាប់​បណ្ដាញ​សេវា​គ្របដណ្ដប់ និង​គុណភាព​សំឡេង​ល្អ​បំផុត ហើយ​ឈ្នះ​ជា​ក្រុមហ៊ុន​សេវា 4G ទទួល​ការពេញចិត្ត រួមមាន៖ រលក​សេវា

សេវា​ល្អ​មិន​រអាក់រអួល

ល្បឿន​នៃ​ការភ្ជាប់​អ៊ី​ន​ធើ​ណិ​ត

ល្បឿន​នៃ​ការ​អាប់​ឡូត

សេវា​ខ្លាំង

លោក វ៉ាត​សុន បាន​ថ្លែងថា ការទទួលស្គាល់​លើ​បណ្ដាញ​សេវា​ពី IDG ASEAN និង Ookla ជាការ​បង្ហាញ ថា ​Cellcard នៅតែ​ខ្លាំង​ហើយ​អតិថិជន​នៅតែ​អាច​ទុកចិត្តបាន​ក្នុងការ​ប្រើប្រាស់​ហើយ​យើង​និង​មាន​ព័​ត៍​មាន ​ល្អជា​ច្រើន​ទៀត​នៅពេល​អនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here