ចាប់ពីពេលនេះតទៅ ចង់ទិញ Pizza មិនចាំបាច់ទៅដល់ហាងនោះទេ

0

លែងលំបាកទៀតហើយ សម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តញ៉ាំ ភីហ្សា ដោយសារថ្មីៗនេះ ក្រុមហ៊ុន ដឹ ភីហ្សា ខមផេនី បានដាក់ចេញនូវកម្មវិធីបញ្ជាទិញ និងស្វែងរកទីតាំងទាំងអស់របស់ក្រុមហ៊ុន តាមរយៈទូរស័ព្ទ។ កម្មវិធីនោះមានឈ្មោះថា The Pizza Company KH ដែលវាមានមុខងារងាយស្រួលប្រើប្រាស់ ជាមួយនឹងរូបភាពម្ហូបអាហារ និងតម្លៃដែលផ្តល់នូវភាពងាយស្រួលក្នុងការបញ្ជាទិញទៅកាន់គេហដ្ឋាន ឬការទិញខ្ចប់យកទៅផ្ទះ។

អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ ដឹ ភីហ្សា ខមផេនី លោក អ៊ូ គឹមហូវ បានឱ្យដឹងថា កម្មវិធីថ្មីនេះផ្តល់ភាពងាយស្រួលបន្ថែមទៀតក្នុងការបញ្ជាទិញដោយគ្រាន់តែជ្រើសរើសរូបភីហ្សា ផាសតា អាហារបន្ទាប់បន្សំ និងភេសជ្ជៈដែលអ្នកចង់ពិសារ។ ជាពិសេសទៀតនោះ កម្មវិធីនេះមានទាំងភាសាខ្មែរ និងភាសាអង់គ្លេសក្នុងការជ្រើសរើសប្រើ ហើយលោកអ្នកមិនចាំបាច់ចំណាយពេលទៅដល់ហាង និងធ្វើការទូរស័ព្ទទៅបញ្ជាទិញទៀតនោះទេ។ កម្មវិធីនេះក៏អាចបង្ហាញនូវទីតាំងហាង (Outlets) ដែលនៅជិតលោកអ្នកបំផុត។

លោកលើកជាឧទាហរណ៌ថា បើអ្នកកំពុងស្ថិតនៅក្នុងតំបន់ទួលគោក កម្មវិធីនេះនឹងបង្ហាញ ហាងដឹ ភីហ្សាខមផេនី នៅ TK Avenue ដែលជាហាងនៅជិតអ្នកជាងគេ ព្រមទាំងបង្ហាញចម្ងាយ និងផ្លូវទីកាន់ហាងថែមទៀតផង។ អ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះពី Apple App Store សម្រាប់ទូរស័ព្ទដៃ iPhone និង iPad និងនៅលើ Google Play Store សម្រាប់អ្នកប្រើទូរស័ព្ទ និង Tablet ដំណើរការលើ Android។ ដើម្បីទាញយកកម្មវិធីថ្មីនេះ សូមចូលទៅ App Store ឬក៏ Play Store រួចគ្រាន់តែបញ្ចូលពាក្យថា The Pizza Company KH ហើយចុច download (មិនគិតថ្លៃ)៕

ដំណភ្ជាប់ទៅកាន់កម្មវិធីលើ៖
Apple App Store
https://itunes.apple.com/kh/app/the-pizza-company-kh/id1124047065?mt=8
Google Play Store
https://play.google.com/store/apps/details?id=com.cammob.thepizzacompany&hl=en

LEAVE A REPLY

Please enter your comment!
Please enter your name here