ធ្វើឱ្យកិច្ចប្រជុំមានប្រសិទ្ធភាព តើថ្នាក់ដឹកនាំត្រូវធ្វើបែបណា ?

0

ជាធម្មតា នៅក្នុងស្ថាប័ន ឬក្រុមហ៊ុន តែងតែមានកិច្ចប្រជុំប្រចាំសប្ដាហ៍ ឬប្រចាំខែ ដើម្បីស្វែងរកដំណោះស្រាយ និងចំណុចរួម ក្នុងការអភិវឌ្ឍន៍ស្ថាប័ន។ ប៉ុន្តែក៏មានពេលខ្លួន ការប្រជុំក៏ពុំមានលទ្ធិផលផងដែរ។ តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យកិច្ចប្រជុំទទួលបានប្រសិទ្ធភាពបំផុត?

ពេលវេលា៖ ចាប់ផ្ដើមកិច្ចប្រជុំ គួរតែជ្រើសរើសយ ម៉ោងហៀបចេញពីធ្វើការ។ ការជ្រើសរើស យកម៉ោងនេះគឺដោយសារតែអ្នកគ្រប់គ្នាអន្ទះសារចង់ទៅផ្ទះ ហើយអាចធ្វើឲ្យ ការប្រជុំនោះមានរយៈពេលខ្លី បើសិនជាប្រជុំនៅពេលចាប់ផ្ដើមការងារ អ្នកចូលរួមការប្រជុំនោះអាចមានពេលវេលាច្រើននិយាយចាកប្រធានបទនិង ជជែកគ្នា។

បុគ្គលិក៖ ត្រូវគិតមើលថា តើការប្រជុំនោះអាចធ្វើបានតាមរយៈ អ៊ីម៉ែល ទូរស័ព្ទ ឬត្រូវប្រជុំរួមគ្នា ហើយចំណែកបុគ្គលិកដែលចូលរួមនោះ គឺអាចកាត់ចោលបុគ្គលិកដែលមិនសំខាន់។

កំណត់វិន័យ៖ ចាប់ផ្ដើមបើកការប្រជុំឲ្យទាន់ពេលវេលា កុំរង់ចាំអ្នកមកយឺត មិនចាំបាច់បកក្រោយសម្រាប់អ្នកមកយឺតទេ។ បើសិនអ្នកមួយចំនួនដែលមកក្រោយគេហើយខកខានមិនបានទទួលព័ត៌មាន សំខាន់គេអាចទទួលបានព័ត៌មាននោះពីអ្នកដទៃបន្ទាប់ពីការប្រជុំចប់ ការដែលមកយឺតនឹងបង្រៀនគេថាថ្ងៃក្រោយមិនត្រូវមកយឺតទៀតទេ។

ពេលវេលា៖ គន្លឹះសំខាន់ៗនៃការប្រជុំគឺមិនត្រូវបើកការប្រជុំនៅម៉ោងគត់ទេ តែងតែនិយាយ ថានៅម៉ោង ៣៖១០នាទីគត់ ល្អជាងនៅម៉ោង ៣៖ ០០នាទីគត់។ ការធ្វើបែបនេះ យើងនឹងរកឃើញអ្នកដែលតែងតែគោរពពេលវេលាបើសិនជាយើងកំណត់ម៉ោងលើស។ អ្នកអាចសាកល្បងនៅម៉ោង ៣៖៣៥នាទី បើសិនជាអ្នកចង់ធ្វើឲ្យចម្លែក។

ថេរវេលា៖ ត្រូវគ្រោងពេលវេលាសម្រាប់ការប្រជុំឲ្យបានយូរគួរសម្យទុកជាមុន មិនយូរពេក ដូច្នេះគ្មាននរណាម្នាក់ដែលនិយាយថាគេមានកិច្ចការនេះ ឬកិច្ចការនោះ។ បញ្ជាក់មួយថ្ងៃមុនពេលប្រជុំ ជាមួយពួកគេដើម្បីច្បាស់ថាគេចងចាំ និងមកចូលរួមប្រជុំ។

អ្នកកត់ត្រា៖ ត្រូវសម្រេចជ្រើសរើសនរណាម្នាក់ជាអ្នកកត់ត្រា និងច្បាស់ថា ព័ត៌មាននោះពិតជាអញ្ចឹងមែននិងជាអ្វីដែលអ្នកត្រូវការ។ អ្នកមិនចាំបាច់ត្រូវចាត់ចែង ឬ ខឹងសំបារទេ ត្រូវម៉ឺងម៉ាត់ រួសរាយរាក់ទាក់ និងចេះគ្រប់គ្រង។ ត្រូវច្បាស់ថាគ្រប់ចំណុចទៅលើរបៀបវារៈ បញ្ចប់ដោយមានផែនការសកម្មភាព គ្មានផែនការសកម្មភាពមានន័យថាការប្រជុំគឺគ្រាន់តែជាការជជែកលេងឬ ជាសេចក្ដីសម្រេចចិត្តប៉ុណ្ណោះ។ អ្នកមិនចាំបាច់ខ្វល់ពីអ្នកដទៃទេ បើសិនជាវាសំខាន់វាគួរតែនៅក្នុងរបៀបវារៈ ហើយបើសិនជាវាមិនសំខាន់វិញនោះ វានឹងមិនមាននៅក្នុងរបៀបវារៈនោះទេ។

បើសិនការប្រជុំនោះជាការប្រជុំធំ មានមនុស្សលើសពីប្រាំមួយអ្នកឡើងទៅ អ្នកត្រូវធ្វើការ បែងចែកជាក្រុមតូចៗ ហើយត្រូវឲ្យក្រុមនីមួយៗរាយការណ៍ត្រឡប់មកវិញ។ អ្វីដែលសំខាន់បំផុត នោះត្រូវចាំនៅក្នុងចិត្តថារាល់ការប្រជុំ ត្រូវតែមានគោលបំណងជាក់លាក់ នៅចុងបញ្ចប់នៃការប្រជុំអ្នកត្រូវតែអាចនិយាយថាអ្នកអាចជួបនឹង គោលបំណង នោះឬក៏អត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here