ស្លឹក​បាស​មាន​អត្ថ​ប្រ​យោ​ជ​ន៍​ច្រើនយ៉ាង​ចំពោះ​សុខភាព​មិនគួរឱ្យ​ជឿ  

0

 

សុខភាពៈ ស្លឹក​បាស​គឺជា​រុក្ខជាតិ​ងាយស្រួល​ដាំ ប៉ុន្តែ​វា​គឺជា​បន្លែ​ម្យ៉ាង​ដែល​អាច​ចំអិន​ធ្វើ​ម្ហូបអាហារ និង​មាន​ផលប្រយោជន៍​ច្រើន​ចំពោះ​ផ្នែក​សុខភាព ។ ផ្អែកតាម​អ្នកស្រាវជ្រាវខាងអាហារ និងរុក្ខជាតិបានឱ្យដឹងថា ចំពោះប្រភេទបន្លែស្លឹកបាស គឺមានសាធាតុចាំបាច់មួយចំនួន ដែលមានផលជួយ​ឱ្យ​រាងកាយ​មាន​សុខភាព​ល្អ និង​ជួយ​បំបាត់​អាការ​ជំងឺផ្សេងៗដូចជាៈ

១. ដើម​បាស ​៖ មាន​លក្ខណៈ​ជាវ​ល្លិ  អាច​វារ​តោង​ទៅលើ​ដើមឈើផ្សេងៗមាន​ផ្កា​ពណ៌​ស មាន​ផ្លែ​រាង​ទ្រវែង​ស្រដៀង​ត្រសក់ រីឯ​ស្លឹក​មាន​ទ្រង់ទ្រាយ​ដូច​រូប​បេះដូង អាច​យក​ស្លឹក និង​ត្រួយ​មក​ស្ងោរ​ធ្វើជា​អាហារ​មាន​រស់ជាតិ​ឆ្ងាញ់។

២.ស្លឹក​បាស​ ៖ មាន​សារធាតុ “បេ​តា​ឃែ​រ៉ូ​ទីន” សំរាប់​ជួយ​ការពារ​ការកើត​មហារីក​កាត់ បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​មាន​សារធាតុ​កាល់ស្យូម ជួយ​ប៉ូវ​ឆ្អឹង និង​ធ្មេញ​មាន​ជាតិ​ដែក និង​វីតាមីន C បន្ថយ​អាការ​ឆ្អល់ តឹង​ពោះ និង​ចុកពោះ​ជាដើម ។ ប្រសិនបើ​ទទួលទាន​ស្លឹក​បាស​ឱ្យបាន​ញឹកញាប់​សារធាតុ​សរសៃ​ក្នុង​ស្លឹក​បាស អាចជួយ​កាត់បន្ថយ​អត្រា នៃ​ភាព​ប្រថុយប្រថាន​នឹង​ការកើត​មហារីក​នៅក្នុង​ក្រពះ​បាន។

៣.ស្លឹក​បាស ៖ ត្រូវបានចាត់ទុកថា​ជា​ថ្នាំ​ត្រជាក់ ដ្បិតស្លឹកបាស​អាចជួយ​បណ្ដេញ​ជាតិពុល និង​បំបាត់​អាការ​គ្រុនក្ដៅ រលាក ជួយ​ព្យាបាល​អាការ​រមាស់ ដោយ​ប្រើ​ស្លឹក​បាស​ស្រស់​ប្រហែល១ក្ដាប់ដៃ លាង​ឱ្យ​ស្អាត និង​បុក​ឱ្យ​ម៉ដ្ឋ​លាយ​ទឹក​បន្ដិច​យក ទៅ​លាប​នៅ​បរិវេណ​ដែលមាន​រមាស់ ក៏​អាចជួយ​ឱ្យធូរស្បើយ​បាន​ផងដែរ។
៤.ស្លឹក​បាស​ ៖ ជា​បន្លែ​ម្យ៉ាង​ដែល​ងាយ​រក​អាច​ដាំ​បាន​ដោយ​ងាយស្រួល គ្រាន់តែ​យក​គ្រាប់​ពី​ផ្លែ​ទុំ​មក​បណ្ដុះ ឬ​យក​ដើមចាស់ៗ មក​ដោត​នៅក្នុង​ដី មាន​ជី​ស្រោច​ទឹក​ឱ្យ បាន​ញឹកញាប់ និង​យក​ឈើ​មក​ធ្វើជា​បង្គោល ឬ​របង​ឱ្យ​ស្លឹក​បាស​វៀរ​ឡើង ។ លុះ​នៅពេលដែល​វា​ដុះ​ឡើង​ចេញ​ជា​ផ្លែផ្កា​ល្អ អាច​បេះ​ស្លឹក​យកទៅ​ដាំ​ស្ល ធ្វើជា​ម្ហូបអាហារ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ដែរ។ ចំណែក​ផ្លែ​បាស ​គេ​អាច​យកទៅ​ធ្វើជា​បន្លែ ដែលមាន​រសជាតិឈ្ងុយឆ្ងាញ់​បាន​ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here